ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំ ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង៩:០០ព្រឹក។
យោងតាមសេចក្តីប្រកាសរបស់ក្រសួង ដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួង បានអញ្ជើញសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាតាមដានការផ្សាយផ្ទាល់ ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” ។
កម្មវិធីនេះនឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរបស់ក្រសួង-ស្ថាប័ន ដៃគូ៕