វិធីសាស្រ្តយ៉ាងមានប្រសិទ្ធិភាពជួយបង្រៀនអោយកូនៗរបស់អ្នកមានចំណេះដឹងហិរញ្ញវត្ថុតាំងពីក្មេង

ដោយ : ម៉ាលីស

ភ្នំពេញ៖ តើអ្នកដឹងទេការជួយបង្រៀនកូនៗអោយមានចំណេះដឹងហិរញ្ញវត្ថុតាំងពីក្មេង ពិតជាសំខាន់ណាស់ ដែលជួយអោយពួកគេយល់ដឹងនិងចេះរៀបចំហិរញ្ញវត្ថុបានល្អនៅពេលពេញវ័យ។ ឪពុកម្តាយដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កូនៗ របស់ខ្លួនតាំងពីកុមារភាព ពិសេសទៅលើចំណូល និងចំណាយប្រាក់ ប្រកបដោយប្រសិទ្ធិតែម្តង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខាងក្រោមនេះគឺជាវិសាស្ត្រងាយៗក្នុងជួយឲ្យកូនៗរបស់ លោកអ្នកអាចរៀនពីចំណេះដឹងហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធិភាព៖

១. លេងហ្គេមជាមួយកូនៗទាក់ទងនឹងសាច់ប្រាក់
វិសាស្ត្រមួយ ក្នុងចំណោមវិធីសាស្ត្រ ដ៏ល្អបំផុតក្នុងការ បង្រៀនមេរៀនមួយគឺការព្យាយាមធ្វើយ៉ាងណាមិនឲ្យកូន របស់អ្នកដឹងថាពួក គេកំពុងតែរៀនសូត្រ។ ការបង្កើត ការលេងហ្គេម នានាជាមួយកូនៗដែលទាក់ទងនឹងចំណេះដឹង នៃចំណូលនិងចំណាយប្រាក់ជាដើមនឹងជួយឲ្យពួកគេមាន ចំណេះដឹងលើការគ្រប់គ្រងសាច់ប្រាក់តាមរយៈការលេង ហ្គេមនេះ។ ការធ្វើបែបនេះនឹងជួយឲ្យកូនៗរបស់អ្នកដឹងពី សារសំខាន់នៃការកំណត់គម្រោងថវិកាឬការ ចាយវាយនិង ធ្វើផែនការសម្រាប់អនាគតជាដើម ។

២. បង្កើតបញ្ជីរាយឈ្មោះសម្ភារដែលចង់បាន ជាមួយនឹងកូនៗរបស់អ្នក
ផ្នែកដ៏សំខាន់ការបង្ហាត់បង្រៀនពីចំណេះដឹងហិរញ្ញវត្ថុ គឺការ បង្កើតបញ្ជីសម្ភារដែលមាន តម្រូវការចាំបាច់និងរបស់របរ ដែលចង់បាន។ យើងមិនអាចមានរាល់វត្ថុដែលយើងចង់ បានក្នុងពេលតែមួយឡើយប៉ុន្តែយើងអាចសម្រេចគោលដៅ របស់យើងប្រសិនបើមានផែនការច្បាស់លាស់ហើយនេះ ក៏ គឺជាមេរៀនដ៏ល្អបំផុតដែលកុមារអាចរៀនសូត្របានផងដែរ ។ លោកអ្នកអាចជជែកលេងជាមួយកូន របស់អ្នកនិងប្រាប់ ឲ្យគេសរសេរសម្ភារឬវត្ថុចំនួន៥ដែលពួកគេចង់បាន ។ បន្ទាប់មកឲ្យពួកគេ ដាក់លេខរៀងលើវត្ថុដែលពួកគេ ចង់ បានបំផុតរហូតវត្ថុដែលមិនសូវចង់បាន។ បន្ទាប់មករៀប ចំ ផែនការជាមួយនឹងកូនរបស់ អ្នកដើម្បីធ្វើ យ៉ាងណាដើម្បី ទទួលវត្ថុ ដែលចង់បានបំផុតនោះខណៈដែលការធ្វើបែបនេះ នឹងជួយឲ្យពួកគេដឹងថាវត្ថុណាជាតម្រូវការចាំបាច់ ហើយ វត្ថុណាទៀតជាតម្រូវការមិនសូវចាំបាច់ ។

៣. បង្រៀនកូនរបស់អ្នកពេលអ្នកដើរទិញឥវ៉ាន់
លោកអ្នកគួរតែ យកកូនរបស់អ្នកទៅតាមពេលទៅទិញ ឥវ៉ាន់និងពន្យល់ពួកគេឲ្យបានច្បាស់ ពីដំណើរការនៃការ សម្រេចចិត្តទិញ។ នៅពេលដែលអ្នកទៅ ដល់ហាងប្រាប់ កូនរបស់អ្នក ពីចំនួនសាច់ប្រាក់ដែលអ្នកត្រូវតែចំណាយ និង សម្ភារឬ វត្ថុណា ដែលចាំបាច់ជាងគេ។ ប្រាប់ពីហេតុផល ដែលអ្នកត្រូវ តែទិញសម្ភារនោះនិងពន្យល់ពី សំណុចផ្សេង ៗដូចជាការបញ្ចុះតម្លៃ និងការតថ្លៃជាដើម។ ការធ្វើ បែបនេះ នឹងជួយឲ្យ កូនៗរបស់អ្នករៀនសូត្រ ពីចំណេះដឹងជាច្រើន ហើយពួកគេ នឹងយកអ្នកជាគំរូ ។ បន្ទាប់មក ផ្តល់ប្រាក់ឲ្យ ពួកគេប្រហែលជា៥០០០ ឬ ១ ម៉ឺនរៀល ដើម្បីឲ្យពួកគេ ចំណាយ ដោយខ្លួន ។ កូនៗរបស់អ្នក នឹងរីករាយក្នុងការ ទិញ របស់របរដែលពួកគេចង់បានហើយ ក៏បានរៀនពីសារសំខាន់នៃការចំណាយផងដែរ ។

៤. ទិញកូនជ្រូក និងប្រអប់ដាក់លុយឲ្យកូនៗ
ពិតណាស់វិធីនេះអាច បុរាណបន្តិចប៉ុន្តែការទិញកូនជ្រូក ដី ឬប្រអប់ឲ្យកូនតូចរបស់អ្នក ដើម្បីសន្សំប្រាក់ គឺជាវិធីដ៏មាន ប្រសិទ្ធិភាពមួយក្នុងការបង្រៀន ឲ្យពួកគេ ចេះចំណេះដឹង ផ្នែកហិរញ្ញ វត្ថុពិសេសការចេះសន្សំសំចៃ តែម្តង។ ពិតណាស់ការបង្រៀនកូនឲ្យចេះសន្សំ តាំងពីកុមារភាពពិតជា មានសារសំខាន់ណាស់ ព្រោះពួកគេអាចចេះបែងចែក ប្រាក់ដែលសន្សំនិងប្រាក់ដែលត្រូវ ចំណាយប្រកបដោយប្រសិទ្ធិភាព ពិសេសអាចទិញរបស់របរ ដែលពួកគេចង់បាន ដោយមិនចាំបាច់ត្រូវការ ប្រាក់ពី ឪពុកម្តាយ ក៏ថាបាន ដោយសារ តែប្រាក់សន្សំនោះ ។

៥. ផ្តល់កញ្ចប់ប្រាក់ឧបត្ថម្ភដល់កូន
ការផ្តល់កញ្ចប់ប្រាក់ឧបត្ថម្ភ ដល់កូននឹង ជួយឲ្យពួកគេមាន បទិសោធជាលើក ដំបូងក្នុង ការគ្រប់គ្រង ប្រាក់ការសន្សំ និងចំណាយ ។ ពួកគេនឹងរៀន ពីការចំណាយ និងសន្សំ យ៉ាងយកចិត្តទុក ដាក់ក៏ដូចជាបញ្ហាប្រឈមនឹងការ ចំណាយដែលខុសខ្ទង់ ។ ជាទូទៅក្មេងៗ មាន មោទន ភាព ណាស់ប្រសិនបើពួកគេអាចទិញរបស់របរ ដោយប្រើប្រាស់ លុយសន្សំរបស់ពួកគេ ។ លោកអ្នកអាច ផ្តល់ប្រាក់ឧបត្ថម្ដដល់ពួកគេតាមរយៈការខិតខំព្យាយាម លើការសិក្សា របស់ ពួកគេការចេះជួយ ធ្វើការងារផ្ទះដូចជាសម្អាត ផ្ទះដាំដំណាំ ឬជួយមើលប្អូនៗជាដើម ។ ប៉ុន្តែទោះបីជាយ៉ាងណា លោក អ្នកត្រូវតែពិនិត្យមើលលើការចំណាយរបស់ ពួកគេនិង ត្រូវ ផ្តល់ដំបូន្មាន ជាទៀងទាត់ ប្រសិនបើមានការចំណាយមិន សមរម្យច្រើន ។ ជាមួយគ្នា នេះលោកអ្នក ត្រូវតែចងចាំ ថា ការចំណាយប្រាក់ឧបត្ថម្ភរបស់ អ្នកនឹងក្លាយ ជាការ ចំណាយជាទៀងទាត់សម្រាប់ពួកគេនិង មិនប៉ះពាល់ ដល់ ការចំណាយ ទូទៅរបស់ អ្នកឡើយ ។

៦. ឲ្យកូនតូចរបស់អ្នកចូលរួមក្នុងការទិញ របស់របរនានា
ប្រសិនបើត្រូវទិញរបស់របរឬសម្ភារ ចាំបាច់មួយចំនួនមុន នឹងចេញដំណើរ ទៅវិស្សមកាលកន្លែងណាមួយ លោកអ្នក គួរតែអនុញ្ញាតឲ្យកូនៗរបស់អ្នក ចូលរួមក្នុងការសម្រេច ចិត្ត ទិញ ឬ ស្រាវជ្រាវជាមួយគ្នា ។ អ្នកអាច បង្ហាញពីកត្តាចាំ បាច់ដែល នាំឲ្យមានការសម្រេច ចិត្តទិញ និង ឲ្យពួកគេ ជួយប្រៀបធៀបជម្រើសនានា មុននឹងធ្វើការសម្រេចចិត្ត ទិញ ។ កូនៗរបស់អ្នកនឹងមានអារម្មណ៍ រីករាយ និង មានមោទនភាព ក្នុងពេលដឹងថាពួកគេ បានជួយស្រាវជ្រាវ និងធ្វើ ការសម្រេចចិត្តសម្រាប់គ្រួសារទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here