ស្លាកយីហោសណ្ឋាគារលំដាប់ពិភពលោកឈានជើងចូលកម្ពុជា ដើម្បីពង្រីកទីផ្សារក្នុងតំបន់អាស៊ី

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគលើសណ្ឋាគារបែបបូទិក ដែលរីកដុះដាលដូចផ្ទះគឺ Tribe Hotels បានគូសបញ្ជាក់ពីផែនការពង្រីកជាច្រើនកន្លែង សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងបានប្រកាសផែនការ សម្រាប់ការបើកអចលនទ្រព្យថ្មី នៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរទីផ្សារទៅកាន់ទ្វីបអាស៊ីគឺជាទ្វីបថ្មីទីពីរ ក្រៅពីប្រទេសអូស្ត្រាលី សម្រា​ប់ស្លាកយីហោ Ennismore ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកទីផ្សារទ្វីបអឺរ៉ុប ដែលកំពុងបន្តរីកចម្រើនជាមួយនឹងការបើកសាខាថ្មី នៅទីក្រុងប៉ារីស និងតំបន់ French Riviera នៃទីក្រុង Carcassonne ចន្លោះទីក្រុង Toulouse និង Montpellier នៅភាគខាងត្បូងនៃប្រទេស។ ទីក្រុង Amsterdam និង Warsaw ក៏គ្រោងនឹងស្វាគមន៍ស្លាកយីហោ Tribe ក្នុងឆ្នាំ២០២២ ផងដែរ។

ក្រៅពីប្រទេសកម្ពុជា ស្លាកយីហោនេះ បានកំណត់សក្តានុពលកំណើន ដ៏សំខាន់នៅក្នុងតំបន់អាស៊ី ជាមួយនឹងផែនការ ដែលមកដល់ពេលនេះ ត្រូវបានបង្ហាញថានឹងបើកនៅភូកេត បាលី សិង្ហបុរី និងម៉ានីលនៅឆ្នាំ២០២៥ ។
លោក François Leclerc នាយករងប្រតិបត្តិរបស់ក្រុមហ៊ុន Ennismore បាននិ​យាយថា ក្រុមហ៊ុនពិតជារំភើបចិត្តយ៉ាងខ្លាំង ក្នុងការបង្ហាញខ្លួនស្លាកយីហោTribe នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនាំយកគំនិតថ្មីទៅកាន់តំបន់នេះ។

លោកបាននិយាយថា “សណ្ឋាគារTribe មានគោលបំណងផ្តល់នូវបទពិសោធន៍ការស្នាក់នៅ ក្នុងសណ្ឋាគារបែបបុរាណទៅជាអ្វីមួយ ដែលអាចឱ្យភ្ញៀវស្នាក់នៅផង ធ្វើការផង និងទំនាក់ទំនងសង្គមផង នៅក្នុងបរិយាកាសសហសម័យបែបថ្មីយ៉ាងពិតប្រាក​ដ” ។

លោកបន្ថែមថា “យើងដឹងថាសណ្ឋាគារ Tribe នឹងនាំមកនូវបរិយាកាសក៏រំភើបដល់អ្នកធ្វើដំណើរសម័យទំនើប ដែលស្វែងរកភាពសាមញ្ញ តម្លៃសមរម្យ និងទំនាក់ទំនងគ្នា”។

លោកថា អតិថិជនរបស់សណ្ឋាគារ Tribe គឺជាអ្នកផ្សងព្រេងពិតប្រាកដ ពួកគាត់អាចចេញទៅដើរទិញឥវ៉ាន់ ទទួលបាននូវបទពិសោធន៍ក្នុងសង្កាត់ ក្នុងស្រុក ឬចេញរកស៊ី ប៉ុន្តែពួកគាត់នូវតែចង់ត្រឡប់ទៅស្នាក់នៅសណ្ឋាគារ ដែលមានទាំងការរចនា និងទំនាក់ទំនងសង្គម។ អ្នកដំណើរសម័យទំនើបចម្រុះទាំងនេះ នឹងត្រូវបានតភ្ជាប់ដោយក្ដីស្រឡាញ់នៃការរចនាបែបសហសម័យ ស្មារតីនៃការផ្សងព្រេង និងការយល់ដឹងថ្មីអំពីអ្វីដែលជាសណ្ឋាគារ បែបសហសម័យគួរផ្តល់ឱ្យដល់ភ្ញៀវ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Ennismore បានចុះហត្ថលេខាលើសណ្ឋាគារ Tribe ជាង៥០ នៅទូទាំងពិភពលោកក្នុងបណ្តាញរបស់ខ្លួន ហើយមានគម្រោងបើករហូតដល់១៥០ ក្នុងរយៈពេល៤-៥ ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here