ដោយៈ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃទីផ្សារមូលបត្រកម្ពុជាបានថ្លែងថា ទីផ្សារសញ្ញាប័ណ្ណនឹងមានការរីកចម្រើនលឿននាពេលអនាគត នៅពេលមានក្រុមហ៊ុនបោះលក់ច្រើន ពិសេសការបោះសញ្ញាប័ណ្ណលក់ដោយរដ្ឋាភិបាល។
លោកហុង សុហួរប្រតិផុរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកទីផ្សារមួលបត្រកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នាពេលអនាគតខាងមុខថា ទីផ្សារសញ្ញាបណ្ណនឹងមានការរីកចំរើន នៅពេលដែលមានក្រុមហ៊ុនមកបោះសញ្ញាបណ្ណកាន់តែច្រើន ហើយរដ្ឋរបស់យើងក៏ចាប់ផ្តើមបោះសញ្ញាបណ្ណ ដែលមានចំនួនច្រើនសញ្ញាបណ្ណខុសៗគ្នា។
លោកបន្តថា ជាទូទៅទីផ្សារសញ្ញាបណ្ណ មិនមែនសំរាប់សាធារណៈជនទូទៅឡើយ វាសំរាប់វិនិយោគិនដែលជាស្ថាប័ណ ដូចជាធនាគារ ក្រុមហ៊ុនធនារ៉ាប់រ៉ង ជាមូនិធិសោធន៍និវត្ត រឺមូនិនិផ្សេងៗទៀត រឺក៏ក្រុមហ៊ុមធម្មតាដែលគាត់ទំនេរសាច់ប្រាក់ ហើយចង់វិនិយោគមួយរយៈពេល ដើម្បីបានការប្រាក់ រឺជាសាធារណៈជនធម្មតាខ្លះ ដែលមានលុយធំៗចង់វិនិយោគលើសញ្ញាបណ្ណ ជាជាងទុកនៅផ្ទះរឺធនាគារ ដែលមានការប្រាក់ទាប រឺអត់បានការប្រាក់តែម្តង។ល។
លោកបន្តថា “យើងរំពឹងថាពួកគាត់នឹងងាកមកវិនិយោគ លើសញ្ញាបណ្ណវិញម្តង បើទោះជាសព្វថ្ងៃយើងឃើញ មានបញ្ញើសន្សំមានកាលកំនត់ នៅក្នុងវិស័យធនាគារ ដែលទទួលការប្រាក់បានច្រើនដែរក៏ដោយ”។លោកបន្តថា “បញ្ញើសន្សំប្រហាក់ប្រហែលគ្នានិងវិនិយោគសញ្ញាបណ្ណដែរ តែមានចំនុចមួយដែលខុសនោះ ត្រង់ថាសញ្ញាបណ្ណគឺគេអាចប្រកាសលក់ភ្លាមៗ ឧទាហរណ៍: គាត់មានលុយទំនេរ៦ខែ គាត់អាចទិញបាន និងបន្ទាប់ពី៦ខែក្រោយ គាត់អាចធ្វើការប្រកាសលក់ទៅវិញផងដែរ”។
ជាមួយគ្នានេះលោកហុង សុហួរបានបន្តថា សញ្ញាបណ្ណខ្លះមានការទិញលក់ច្រើន ខណៈសញ្ញាបណ្ណខ្លះ ពុំសូវមានការទិញលក់ទេ លោកក៏ពន្យល់បន្ថែមថា ដូចនេះយើងគួរពិនិត្យមើលលើសញ្ញាបណ្ណ ដែលបានការប្រាក់សមរម្យ នឹងអាចលក់ទៅតាមកាលបរិច្ឆេទហិរញ្ញវត្ថុរបស់ខ្លួន ដែលមានការប្រាក់ហើយត្រូវមានការធានា បើទោះក្រុមហ៊ុននោះក្ស័យធុន អត់មានលទ្ធភាពសងរឺបង់ការប្រាក់ក៏ដោយ។ ជាក់ស្តែងសញ្ញាបណ្ណដែលមានចុះបញ្ជីទាំង៦ មានមួយចំនួនមានការធានាពីស្ថាបណ្ណ CGIF ដែលចាស្ថាបណ្ណមួយនៅក្រោមអនាគារអភិវឌ្ឍអាស៊ី ហៅកាត់ថា ADB។
ទាំងអស់នេះហើយជាអ្វីដែលលោករំពឹងមានការប្រើប្រាស់កាន់តែច្រើន ពីវិនិយោគិនក្នុងស្រុកនិងបរទេស។
លោកបញ្ជាក់ផងដែរថា រីឯភាគហ៊ុន ក៏មានការទិញលក់កើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយឃើញឆ្នាំ២០២១ កើនឡើងរហូតដល់ជាង២២មឺនដុល្លារហើយ ឯទីផ្សារសញ្ញាបណ្ណ ទិញលក់តំលៃឡើងចុះខ្ទង់សែនលានដុល្លារផងដែរ។ ដូចនេះសំរាប់ក្រុមហ៊ុន ដែលមិនចង់អោយមានអ្នកចូលជាមួយ ពួកគាត់បោះសញ្ញាបណ្ណលក់ គៀងគរទុនពីសាធារណៈជនបាន ជាពិសេសក្នុងចំណោមសធារណៈជន ដែជាស្ថាប័នរាជរដ្ធាភិបាល លោកលើកឡើងថានៅប្រទេសដែលរីកចំរើន សុទ្ធតែប្រ់ទីផ្សារសញ្ញាបណ្ណ ដើម្បីគៀងគរ យកទុនវិនិយោគ រឺសាងសង់ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ។
លោកបានមានប្រសាសន៍ផ្តាំផ្ញើរថា សំរាប់អ្នកថ្មីថ្មោង ដែលចង់វិនិយោគលើសញ្ញាបណ្ណ អាចព្យាយាមសិក្សាស្រាវជ្រាវ និងដោនឡោតអេប ដែលមានឈ្មោះ”ផ្សាហ៊ុន” រឺ website psarhun.com រឺចូលគេហទំព័រ csx.com.kh រឺនៅតាមទំព័រហ្វេសប៊ុកផងដែរ ដែលមានការចែករំលែកជាហូរហែរ និវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ៕