និយ័តករមូលបត្រកម្ពុជា និង ADB រួមគ្នាលើកកម្ពស់ការយល់ដឹងពីដំណើរការនៃបោះផ្សាយសញ្ញាបណ្ណបៃតង

ដោយ: ម៉ាលីស

ភ្នំពេញៈ និយ័តករមូលបត្រកម្ពុជា សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈគម្រោងគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាបណ្ណអាស៊ាន (ABMI) ដោយមានការគាំទ្រពីមូលនិធិ សម្រួលការវិនិយោគលើអាកាសធាតុរបស់រដ្ឋាភិបាលជប៉ុន និងមូលនិធិកាត់បន្ថយភាពក្រីក្រ និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់របស់សាធារណរដ្ឋប្រជាមានិតចិន បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពីការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាព នៅអាស៊ីបូព៌ាដែលកំពុងងើបឡើង។

សិក្ខាសាលានេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងបណ្ឌិតShu Tian សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក Kosintr Puong sophol អ្នកជំនាញការវិស័យហិរញ្ញវត្ថុជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុនិរន្តរភាព ក៏ដូចជាកសាងសមត្ថភាពដល់ក្រុមហ៊ុនបោះ ផ្សាយលក់មូលបត្រ ក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនធានាទិញមូលបត្រ និងអ្នកចូលរួមផ្សេងទៀតនៅក្នុងទីផ្សារ និងដើម្បីពន្យល់ពីដំណើរការនៃការបោះ ផ្សាយសញ្ញាបណ្ណបៃតង។ (សញ្ញាបណ្ណបៃតង សំដៅលើសញ្ញាបណ្ណដែលបោះ ផ្សាយដោយក្រុមហ៊ុនណាមួយ ដែលប្រមូលយកប្រភពទុននោះទៅវិនិយោគ លើអាជីវកម្មដែលជួយដល់បរិស្ថាន មិនបំផ្លាញបរិស្ថាន)។

កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំ ឡើងដោយចែកចេញជា៣ វគ្គ រួមមាន៖ វគ្គទី១ ការបោះផ្សាយសញ្ញាបណ្ណនិរន្តរភាព ដោយផ្តោតសំខាន់លើករណីសិក្សានៃការបោះ​ផ្សាយសញ្ញាបណ្ណបៃតង វគ្គទី២ វិញ្ញាបនបត្របញ្ជាក់សញ្ញាបណ្ណបៃតង និងការពិនិត្យ និងវាយតម្លៃសញ្ញាបណ្ណបៃ តងដោយអ្នកវាយតម្លៃឯករាជ្យ និងវគ្គទី៣ កិច្ចពិភាក្សាដោយផ្តោតទៅលើប្រព័ន្ធអេកូឡូស៊ី បទប្បញ្ញត្តិ និងការអនុវត្តពាក់ ព័ន្ធនឹងគោលនយោបាយសម្រាប់ការអភិ វឌ្ឍទីផ្សារសញ្ញាបណ្ណនិរន្តរភាព។

នៅក្នុងកម្មវិធីនេះផងដែរ ដោយទទួលបាននូវការអនុម័តពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សៀវភៅគោលការណ៍ណែនាំស្តីពី ការបោះផ្សា​យ​សញ្ញាបណ្ណបៃតងសម្រាប់កម្ពុជា ក៏ត្រូវបានធ្វើការផ្សព្វ ផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ សៀវភៅគោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង និយ័តករមូលបត្រកម្ពុជា និង ADB ដោយទទួលបាននូវជំនួយបច្ចេកទេសពី ABMI៕

LEAVE A REPLY

Please enter your comment!
Please enter your name here