សិក្សាពី៣ចំនុចសំខាន់ៗដែលជួយអោយម្ចាស់អាជីវកម្មឆាប់សម្រេចគោលដៅ

ដោយ: ម៉ាលីស

ភ្នំពេញៈ នៅពេលដែលអ្នកចំណាយពេលវេលា ដើម្បីរៀបចំផែនការ និងតារាងពេលវេលាច្បាស់លាស់ជាមុន នោះអាជីវកម្មរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពមួយដែលមានការរីកចម្រើន ព្រមទាំងឈានទៅរកការពង្រីកងម៉ាកយីហោរបស់ខ្លួន។

ខាងក្រោមនេះ គឺជាយុទ្ឋសាស្រ្តសំខាន់ៗចំនួន៣ ក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឲ្យតែមានប្រសិទ្ធភាព និងប្រសើរ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ការចាប់ផ្តើម

ផែនការអាជីវកម្ម គឺជាជាឧបករណ៍ដ៏សំខាន់ជាងគេបង្អស់ នៅពេលអាជីវកម្មរបស់អ្នកចាប់ផ្ដើមផ្លែផ្កាដំបូងចេញពីគំនិត រហូតឈានដល់ដំណើរការ។ វាគឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ស្ថាបនិកអាជីវកម្មថ្មីថ្មោង និងលើកដំបូង ហើយវាក៏ជាកាតព្វកិច្ចដែលស្ថាបនិកត្រូវធ្វើតាំងពីដំបូង និងបន្ដជានិរន្ដន៍។

ផែនការអាជីវកម្ម តម្រូវឱ្យអ្នកគិតអំពីឱកាសទីផ្សារ របៀបដែលអ្នកផ្តល់សេវាកម្មទៅកាន់អតិថិជន បញ្ហាប្រឈមឬដៃគូប្រកួតប្រជែង និងផែនការហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកមិនដឹងថា ត្រូវចាប់ផ្តើមពីទីណាទេ នោះអ្នកអាចទាញយកគំរូជាច្រើនដែលអាចរកបាននៅលើអ៊ិនធើណិត ក្នុងការជួយអ្នកសរសេរគម្រោងនេះ។

ផែនការអាជីវកម្ម ក៏អនុញ្ញាតឲ្យអ្នកកំណត់ទិសដៅប្រាកដនិយមមួយ ដោយផ្អែកលើការសិក្សាពីអាជីវកម្មដទៃទៀត ដែលមានទំហំ និងប្រតិបត្តិការដូចគ្នា។ ភាគច្រើនគេប្រាប់ឲ្យអ្នកឲ្យកំណត់គោលដៅខ្ពស់ ដើម្បីសម្រេចភាពជោគជ័យ ប៉ុន្តែតាមពិតទៅអ្នកគួរតែចាប់ផ្តើមជាមួយគោលដៅសាមញ្ញឬ SMART Goals ដែលងាយសម្រេច ដើម្បីធានាថាអ្នកអាចរៀបចំ និងបំពេញតាមសេចក្តីប្រាថ្នារបស់ខ្លួនបាន។ ផែនការអាជីវកម្ម គួរតែធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់ ដូច្នេះអ្នកអាចពង្រីកគោលដៅបន្ថែមបាន ប្រសិនបើអ្នកទទួលបានជោគជ័យតាំងពីដំបូង។

២ ថវិកាសម្រាប់អាជីវកម្ម

ចាប់តាំងពីដើមដំបូងមក ម្ចាស់អាជីវកម្ម ត្រូវមានភាពប្រាកដនិយមទាំងថវិកា និងគោលដៅ។ ការរៀបចំផែនការជាក់ស្តែង អាចជាឧបសគ្គ ព្រោះអ្នកត្រូវប៉ាន់ប្រមាណពីការលក់ក្នុងមួយឆ្នាំ ក៏ដូចជាតម្លៃដែលត្រូវការ ដើម្បីធ្វើវិនិយោគក្នុងការលក់ទាំងនោះ។

ដើម្បីចាប់ផ្តើម អ្នកគួរតែកំណត់គោលដៅនៃការលក់ ប្រាក់ចំណូលដុលដែលអ្នកប៉ុនប៉ង នៅពេលដែលទទួលបានតួរលេខហើយ នោះអ្នកគួរតែប៉ាន់ស្មាននូវប្រាក់ចំណេញ ឬប្រាក់ចំណូលដែលអាជីវកម្មរបស់អ្នក នឹងទទួលបានបន្ទាប់ពីបែងចែកលើការចំណាយនានា។ នៅពេលអ្នកដឹងហើយ អ្នកចង់ចាត់ចែងដាក់ប្រាក់ប៉ុន្មានដើម្បីការសន្សំ ហើយអ្នកក៏អាចរកឃើញការចំណាយផ្សេងៗដូចជា ថ្លៃជួល សេវាអ៊ីនធឺណេត ថ្លៃទឹកភ្លើងជាដើម ការចំណាយអថេរដូចជារបស់ទំាងឡាយ ដែលអ្នកមានក្នុងស្តុក និងការចំណាយសម្រាប់ប្រាក់ខែបុគ្គលិក។

ប្រាក់ចំណេញខ្លះនឹងមានការប្រែប្រួល បន្ទាប់ពីបានបូកសរុបការចំណាយទាំងអស់ ប៉ុន្តែថវិកាទាំងនោះក៏ចាំបាច់ ត្រូវធ្វើឲ្យមានតុល្យភាពក្នុងការបែងចែកផងដែរ។

៣ ធ្វើឱ្យវាកើតឡើង

យុទ្ធសាស្ត្រអាជីវកម្ម មិនបញ្ឈប់នៅត្រឹមតែផែនការប្រចាំឆ្នាំប៉ុណ្ណោះទេ ម្ចាស់អាជីវកម្ម គួរធ្វើចេញនូវបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃ។ សកម្មភាពនីមួយៗដែលអ្នកដាក់ចេញដើម្បីជោគជ័យ គួរតែជួយឲ្យអ្នកខិតទៅជិតគោលដៅសរុបប្រចាំឆ្នាំ។

បញ្ជីការងារ (to do list) ត្រូវធ្វើអាចមានដូចជាការងារប្រចាំថ្ងៃ ការខិតខំប្រឹងប្រែងប្រចាំសប្តាហ៍ ឬប្រចាំខែ។ ប៉ុន្តែប្រសិនបើអ្នកកំណត់គោលដៅរយៈពេលវែង អ្នកគួរតែបំបែកវាទៅជាចំណុចតូចៗ ដែលងាយនឹងសម្រេចបាន ដូច្នេះអ្នកមិនមានសម្ពាធខ្លាំងដោយសារការងារនោះទេ។ អ្នកអាចកំណត់អាទិភាព សម្រាប់ការងារទាំងនេះបាន ដើម្បីប្រាកដថាអ្នកអនុវត្តតាម ចាប់ផ្តើមជាមួយនឹងការងារដែលពិបាក និងមានភាពប្រញាប់សិននៅពេលចាប់ផ្ដើមថ្ងៃថ្មី ឬនៅពេលដែលអ្នកសកម្មខ្លាំង បន្ទាប់មកប្តូរទៅកាន់ភារកិច្ចដែលងាយស្រួលធ្វើនៅពេលជិតដល់ម៉ោងសម្រាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here