លោកហុង សុហួរ លើកឡើងពីភាពខុសគ្នានៃសញ្ញាប័ណ្ណ និងភាគហ៊ុន និងកត្តាហានិភ័យ

ដោយៈកុសមា

ភ្នំពេញៈ ទោះបីជានិយ័តករមូលបត្រកម្ពុជា បានដំណើរការផ្សារភាគហ៊ុនរយៈពេលយឬឆ្នាំមកហើយក្តី ប៉ុន្តែវានៅតែជារឿងថ្មីសំរាប់ប្រជាពលរដ្ឋកម្ពុជា ទាក់ទងនឹងប្រភេទផលិតផលនានារបស់ផ្សារហ៊ុនកម្ពុជា។

លោកហុង សុហួរ ប្រតិភូរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារភាគហ៊ុនមូលបត្រ័កម្ពុជាបានមានប្រសាសន៍ ក្នុងកិច្ចសំភាសពិសេសអោយដឹងកាលពីពេលថ្មីៗនេះថា ”សញ្ញាបណ្ណបំណុល” រឺ “មូលបត្រ័បំណុល” វាតំណាងអោយបំណុលមួយដែលក្រុមហ៊ុនជំពាក់អ្នកដែលបានទិញ ដែលខុសពីភាគហ៊ុន អ្នកទិញក្លាយជាម្ចាស់បំណុល ហើយបើក្រុមហ៊ុនមាន ស្ថានភាពល្អ និងស្តង់ដារគ្រប់គ្រាន់ នោះគាត់នឹងអាចបោះបណ្ណបំណុលលក់បាន ហើយអ្នកទិញនោះនឹងក្លាយជាម្ចាស់បំណុល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រីឯម្ចាស់បំណុល អាចទទួលបានពីក្រុមហ៊ុននូវការទូទាត់ការប្រាក់ ជាប្រចាំឆមាស រឺប្រចាំឆ្នាំ ដែលកាលកំនត់អាចមានរយៈពេល៣ ទៅ៥ឆ្នាំ រឺខុសពីនេះ ពេលដែកាលកំនត់មកដល់ ក្រុមហ៊ុននឹងសងទៅ ម្ចាស់បណ្ណបំណុលនោះវិញ។

លោកហុង សុហួរបានបន្តថា ចំណែកឯ”ភាគហ៊ុន” នៅពេលដែលទិញហើយ គឺនឹងក្លាយជាម្ចាស់ក្រុមហ៊ុនមួយជីវិត រឺរហូតទាល់តែក្រុមហ៊ុនក្ស័យធុន រឺរហូតយើងលក់ភាគហ៊ុននោះចេញ ទើបបុគ្គលនោះឈប់ជាម្ចាស់ហ៊ុន។

លោកក៏បានលើកឡើងទាក់ទងនឹងហានិភ័យ នៃការវិនិយោគបណ្ណបំណុលថា ជាទូទៅការវិនិយោគនីមួយៗ តែងជួបហានិភ័យដែលចៀសមិនផុត ទោះជាការរកស៊ីផ្ទាល់ខ្លួនក៏ដោយ វាជារឿងធម្មតា តែលោកបញ្ជាក់ហានិភ័យ លើការវិនិយោគសញញាបណ្ណដូច្នេះថា “ហានីភ័យទី១ នៃមូលបត្រ័បំណុល អាចកើតមានបើសិនជាក្រុមហ៊ុននោះ លក់ហើយ ប្រែជាក្ស័យធុន ហើយយើងជាម្ចាស់បណ្ណបំណុល ក្នុងចំនោមម្ចាស់បណ្ណបំណុលជាច្រើនឯទៀត នឹងទទួលបានសំណងអាស្រ័យលើស្ថានភាពជាក់ស្តែង។

ទី២ ជាហានិភ័យខ្វះខាតសាច់ប្រាក់ គឺសំដៅលើសំនង ជាប្រចាំខែ រឺប្រចាំឆមាស ដែលក្រុមហ៊ុនខ្វះខាតក្នុងការសង រឺសងយឺតយ៉ាវជាដើម។ ទី៣ ដែលហៅថា សន្ទនីយភាព គឺមូលបត្រ័បំណុ​លខុសពីកំចី បើសិនជាគាត់ចង់លក់ គឺពិបាក ដោយសារត្រូវការចំណាយពេលច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here