ដោយៈម៉ាលីនណា
កណ្តាលៈ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានថ្លែងថា នៅកម្ពុជាក្នុងចំណោមរាជធានី ខេត្តទាំង២៥ ទើបតែមានរាជធានី និងខេត្តបីប៉ុណ្ណោះ មានការិយាល័យច្រកចេញចូលតែ១។
សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ឲ្យដឹង ក្នុងដំណើរទស្សនកិច្ចនៅបុស្តិ៍នគរបាល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះថា ច្រកចេញចូលតែមួយ គឺមានលក្ខណៈបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការមកទទួលសេវារដ្ឋបាល ឬសេវាសាធារណៈនានា ដោយបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋ ហើយគ្រប់ការផ្ដល់សេវាទាំងអស់ គឺប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
សម្ដេចក្រឡាហោមបានបញ្ជាក់ថា មានរាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្ដាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ មានការិយាល័យច្រកចេញចូលតែមួយ គ្រប់តាមបណ្ដាក្រុងស្រុកទាំងអស់។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី អមដំណើរដោយលោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ទស្សនកិច្ចនៅការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកកៀនស្វាយ៕