តើធនាគារពាណិជ្ជ និងធនាគារឯកទេសខុសគ្នាដូចម្ដេច?

ដោយ៖ លក្ខិណា
ភ្នំពេញ៖ នៅក្នុងធនាគារត្រូវបានបែងចែកជាពីរប្រភេទគឺធនាគារពាណិជ្ជ និងធនាគារឯកទេស ក៏ប៉ុន្តែមានអ្នកមួយចំនួនមិនទាន់បានយល់ពី និយមន័យ និងតួនាទីរបស់ធនាគារទាំងនេះ។ ថ្ងៃនេះ សូមលើកយកនិយមន័យនៃធនាគារទាំងពីរមកបង្ហាញជូនអ្នកអានបានយល់ដឹងត្រួសៗ។

បើតាមគេហទំព័របរទេសមួយបានឱ្យនិយមន័យទៅលើធនាគារឯកទេសចំនួនបី ក្នុងនោះទី១ ធនាគារឯកទេស គឺជាធនាគារដែលផ្ដល់ហិរញ្ញប្បទានឯកទេសណាសម្រាប់គាំទ្រដល់សេដ្ឋកិច្ច និងសកម្មភាពសង្គម។ និយមន័យទី២ ធនាគារឯកទេសជាធនាគារដែលផ្ដល់ហិរញ្ញប្បទានទៅលើតែវិស័យមួយឬជំនាញណាមួយរបស់ធនាគារនោះ ដូចជាវិស័យកសិកម្ម វិស័យអចលនទ្រព្យ ដោយមិនផ្ដោតលើការផ្ដល់ឥណទានទូលំទូលាយឡើយ ។និយមន័យទី៣ ធនាគារឯកទេសគឺមានជំនាញជាក់លាក់ទៅលើហិរញ្ញវត្ថុសេដ្ឋកិច្ចក្នុងវិស័យណាមួយ ដូចជាកសិកម្ម ឧស្សាហកម្ម និងអចលនទ្រព្យជាដើម។

ចំណែកនិយមន័យធនាគារពាណិជ្ជវិញគឺផ្ដោតលើធនាគារដែលទទួលប្រាក់បញ្ញើ ជាស្ថាប័នដែលមានសេវាកម្មត្រួតពិនិត្យគណនី បង្កើតប្រាក់កម្ចីផ្សេងៗ និងផ្ដល់ជូនសេវាកម្មប្រាក់សន្សំជាច្រើនទៀត ។ ធនាគារពាណិជ្ជគឺជាស្ថាប័នមួយដែលទទួលបម្រើសេវាហិរញ្ញវត្ថុជាច្រើនបែប ដូចជាផ្ទេរប្រាក់ ក្នុងនិងក្រៅប្រទេស ។និយាយរួមធនាគារពាណិជ្ជគឺមានសេវាទូលំទូលាយជាងស្ថាប័នហិរញ្ញវត្ថុនានា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here