ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi គ្រោងបោះទុន១០ពាន់លានដុល្លារហក់ចូលវិស័យផលិតរថយន្តអគ្គិសនី

ដោយៈសុខុម

សៀងហៃ: ក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi គ្រោងសាងសង់រោងចក្រមួយនៅក្រុងប៉េកាំង ប្រទេសចិន ដែលមានសមត្ថភាពផលិតរថយន្តបានអគ្គិសនី (EV) រហូតដល់ទៅ៣០០.០០០គ្រឿងក្នុងមួយឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី២៧ វិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចចិន Beijing E-Town បាននិយាយលើគណនីបណ្ដា​ញទំនាក់ទំនងសង្គម WeChat ផ្លូវការរបស់ខ្លួនថា រោងចក្រនេះ នឹងត្រូវសាងសង់ជា២ដំណាក់កាល ហើយក្រុមហ៊ុន Xiaomi ក៏នឹងសាងសង់ការិយាល័យកណ្តាល សម្រាប់ក្រុម​ហ៊ុនបុត្រសម្ព័ន្ធផលិតរថយន្ត និងការិយាល័យលក់& ស្រាវជ្រាវរបស់ខ្លួននៅក្នុងតំប​ន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាក្រុងប៉េកាំង (Beijing Economic and Technological Development Zone) ផងដែរ។

ទីភ្នាក់ងារដដែលនេះបានគូសបញ្ជាក់ថាខ្លួនរំពឹងថា រោងចក្រនេះ នឹងឈានដល់ការផលិតទ្រង់ទ្រាយធំនៅឆ្នាំ២០២៤ ជាគោលដៅមួយ ដែលលោកLei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានប្រកាសកាលពីខែតុលា។
កាលពីខែមីនា ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងប្តេជ្ញាបោះទុនវិនិយោគដល់ទៅ១០ពាន់លានដុល្លារអាមេរិក លើការផលិតរថយន្តអគ្គិសនី ដែលជាអាជីវកម្មថ្មីរបស់ខ្លួននៅរយៈពេល១០ឆ្នាំខាងមុខ។ ក្រុមហ៊ុននេះ បានចុះបញ្ជីអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួនរួចរាល់កាលពីចុងខែសីហា។

ក្រុមហ៊ុនផលិតទូរស័ព្ទមួយនេះ បាននិងកំពុងបើកហាងរាប់ពាន់ម៉ឺនទីតាំង ដើម្បីជំរុញកំណើន នៃការលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងស្រុក ប៉ុន្តែទីបំផុតនឹងប្រើប្រាស់ហាងទាំងនេះ ធ្វើជាបណ្តាញលក់សម្រាប់រថយន្តអគ្គិសនីរបស់ខ្លួន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here