ដោយៈសុធារី
ប្រទេសថៃៈ ក្រុមហ៊ុនលំដាប់យក្សរបស់ប្រទេសថៃ PTT ដែលជាក្រុមហ៊ុនថាមពលគ្រប់គ្រងភាគច្រើនដោយរដ្ឋ កំពុងរៀបចំពង្រីកបន្ថែមលើវិស័យឱសថ ជាផ្នែកមួយនៃសម្ព័ន្ធដែលទទួលបានអង្គភាពផលិតឱសថ Alvogen ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Lotus Pharmaceutical ដែលមានមូលដ្ឋាននៅតៃវ៉ាន់។
សម្ព័ន្ធក្រុមហ៊ុន PTT និងមូលនិធិវិនិយោគ Icelandic Aztiq បានយល់ព្រមលើការទិញ Alvogen Emerging Markets Holdings Ltd ក្នុងតម្លៃ៤៧៥លានដុល្លារអាមេរិក ដែលកាន់កាប់ភាគហ៊ុន៥៧,៤៨% នៅក្នុងក្រុមហ៊ុន Lotus នេះបើយោងតាមក្រុមហ៊ុន Refinitiv Eikon។
ក្រុមហ៊ុន PTT បាននិយាយថា ខ្លួននឹងកាន់កាប់ភាគហ៊ុន ដោយប្រយោលចំនួន៣៧% នៅក្នុងក្រុមហ៊ុន Lotus ដែលផលិតថ្នាំដើម្បីព្យាបាលជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺផ្លូវចិត្ត នៅពេលដែលកិច្ចព្រមព្រៀងបិទបញ្ចប់ នៅត្រីមាសទីមួយនៃឆ្នាំ២០២២ និងកាន់កាប់ភាគហ៊ុន ៦០% នៃក្រុមហ៊ុន Adalvo ។ កាលពីខែមេសា ក្រុមហ៊ុន PTT បានទិញកាន់កាប់ភាគហ៊ុន៦,៦% នៃក្រុមហ៊ុន Lotus ក្នុងតម្លៃ៥០លានដុល្លារ។
ការផ្លាស់ប្តូរនេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន PTT ដើម្បីធ្វើពិពិធកម្មអាជីវកម្មរបស់ខ្លួន បន្ថែមពីលើអាជីវកម្មឥន្ធនៈហ្វូស៊ីល។ កន្លងមក ក្រុមហ៊ុនបានប្រកាសពីផែនការសម្រាប់ការផលិតរថយន្តអគ្គិសនី និងការពង្រីកបណ្តាញហាងកាហ្វេ Café Amazon របស់ខ្លួនទូទាំងអាស៊ី៕