តើធនាគារណាខ្លះកំពុងតែមានអត្រាការប្រាក់ទាក់ទាញក្នុងការផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច?

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ថ្ងៃនេះ គេហទំព័រ Cambodiafinancialtimes.com នឹងណែនាំអត្រាការប្រាក់ប្រកួតប្រជែងរបស់ធនាគារធំៗចំនួន៥ ដលអាជីវកម្មខ្នាតដែលមានបំណង់ចង់ពង្រីកមុខជំនួញរបស់ខ្លួន

១. ធនាគារអេស៊ីលីដា


ឥណទានអាជីវកម្មខ្នាតតូច
ដើម្បីបង្កើនប្រាក់ចំណូលឱ្យបានកាន់តែច្រើន លោកអ្នកចាំបាច់ត្រូវពង្រីកមុខជំនួញរបស់លោកអ្នកសិន គឺបង្កើនដើមទុនដើម្បីរកចំណូលបន្ថែម ។ មុខជំនួញរបស់លោកអ្នកមិនត្រឹមតែត្រូវការប្រាក់កម្រៃទៀងទាត់ប៉ុណ្ណោះទេ ថែមទាំងត្រូវការប្រាក់ចំណេញ ដែលមានលំនឹងរយៈពេលយូរអង្វែង និងសម្រាប់ការរីកចម្រើនទៀតផង ។

ឥណទានក្រុម សមាជិកក្រុម ពី ២នាក់ ទៅ ១០នាក់ រយៈពេលខ្ចីអតិបរមា ៣៦ខែ ទំហំឥណទាន រហូតដល់ ១០.០០០.០០០ រៀល, ឬ ១០០.០០០ បាត សម្រាប់សមាជិកម្នាក់ៗ អត្រាការប្រាក់ ចាប់ពី ១៤% ដល់ ១៨% ក្នុងមួយឆ្នាំ
ឥណទានទោល ប្រាក់រៀល រយៈពេលខ្ចីអតិបរមា ៧២ខែ ទំហំឥណទាន រហូតដល់ ២០០.០០០.០០០ រៀល អត្រាការប្រាក់ ចាប់ពី ៨,៣% ដល់ ១៨% ក្នុងមួយឆ្នាំ។ ប្រាក់ដុល្លារអាមេរិក រយៈពេលខ្ចីអតិបរមា ៧២ខែ ទំហំឥណទាន រហូតដល់ ៥០.០០០ ដុល្លារ អត្រាការប្រាក់ ចាប់ពី ៧,៥% ដល់ ១៨% ក្នុងមួយឆ្នាំ
ប្រាក់បាត រយៈពេលខ្ចីអតិបរមា ៧២ខែ ទំហំឥណទាន រហូតដល់ ២.០០០.០០០ បាត និងអត្រាការប្រាក់ ចាប់ពី ១៣,០៦% ដល់ ១៨% ក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ធនាគារ Chief Bank


ទំហំឥណទានខ្នាតតូចបំផុតរបស់ធនាគារនេះមានអតិបរមាUSD$១០០.០០០ អត្រាការប្រាក់ (ថេរ) អប្បរមា ៩.៥% ក្នុង១ឆ្នាំ ប្រភេទនៃការសងប្រាក់ បង់ការប្រាក់ឬ ការបង់រំលោះ (ប្រចាំខែ)
វាមានរយះពេលសង ៨ ឆ្នាំ (អាចចរចាបាន) ទ្រព្យធានា និងអចលនវត្ថុ (ប្លង់ ទន់ ឬ រឹង) ទំហំឥណទានធៀបនឹងវត្ថុបញ្ចាំ អតិបរមា ៧០%។

៣. ធនាគារ Phillip Bank

ឥណទានអាជីវកម្មខ្នាតតូចជាប្រភេទឥណទានមានកាលកំណត់ដែលធនាគារ ហ្វីលីព ផ្តល់ជូនអតិថិជនឯកត្តជន សម្រាប់តម្រូវការចំាបាច់ផ្នែកហិរញ្ញវត្ថុ ស្របទៅនឹងលំហូរសាច់ប្រាក់ និង លទ្ធភាពទូទាត់អាជីវកម្មរបស់ពួកគាត់។ អតិថិជនអាចប្រើប្រាស់ឥណទានអាជីវកម្មខ្នាតតូច សម្រាប់ការចាប់ផ្តើមឬពង្រីកអាជីវកម្ម បង្កើនស្តុក ឬ ដើមទុនអាជីវកម្ម និងបង់ផ្ដាច់ប្រាក់កម្ចីដែលមានស្រាប់ជាដើម។
ធនាគារ Phillip Bank ផ្តល់ឥណទាន ១០០ ទៅ៧០ ០០០ ដុល្លារ ដល់អាជីវកម្មខ្នាតតូច ជាមួយអត្រាការប្រាក់ចណ្លោះពី ១.១៥ ទៅ ១.៤ ភាគរយក្នុងមួយខែ។

៤. ធនាគារ PPCBank


ឥណទានខ្នាតតូចបំផុតរបស់ធនាគារនេះ
• រូបិយ៍ប័ណ្ណ៖ រៀល និង ដុល្លារ • ចំនួនឥណទាន៖ 2,000 ដុល្លារ រហូតដល់ 10,000 ដុល្លារ • រយៈពេលខ្ចី៖ រហូតដល់ 72 ខែ • របៀបសងប្រាក់៖ បង់តែការប្រាក់រាល់ខែ/ប្រាក់ដើមអាចចរចាបាន/ការបង់តាមដំណាក់កាល និងការបង់រំលស់ • អត្រាការប្រាក់ *៖ ចាប់ពី 1.08% ក្នុងមួយខែ • ទ្រព្យបញ្ចាំ៖ ដី និងអាគារ (ប្លង់រឹង ឬប្លង់ទន់)។

៥. ធនាគារ SBI Ly Hour Bank

ឥណទានអាជីវកម្មខ្នាតតូច និងមធ្យម
ឥណទានអាជីវកម្មខ្នាតតូច និង មធ្យម (SME Loan) របស់ធនាគារ អេស ប៊ី អាយ លី ហួរ មានទំហំធំរហូតដល់ 300,000 ដុល្លារអាមេរិក ជាមួយលក្ខខណ្ឌងាយស្រួល សម្រាប់បង្កើតមុខរបរថ្មី ឬពង្រីកមុខរបរដែលមានស្រាប់ និងសេវាសងផ្តាច់ជាមួយស្ថាប័នផ្សេង។
លក្ខខណ្ឌឥណទាន រួមមាន ប្រភេទរូបិយប័ណ្ណ ប្រាក់រៀល ប្រាក់ដុល្លារ និងប្រាក់បាត ទំហំឥណទានចាប់ពី 20,000 ដល់ 300,000 ដុល្លារអាមេរិក អត្រាការប្រាក់ទាប ផ្តល់រយៈពេលកម្ចីវែងរហូតដល់ 7 ឆ្នាំ របៀបសងប្រាក់មានច្រើនជម្រើស និងងាយស្រួល និងរយៈពេលអនុគ្រោះសងប្រាក់ដើមរហូតដល់ 12 ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here