ក្រុមរដ្ឋមន្រ្តីពាណិជ្ជកម្មអាស៊ានសំរាប់កម្ពុជាបើកកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១០

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១០ តាមប្រព័ន្ធវីដេអូ ( 10th AEM-Canada Consultations, Virtually)។

កិច្ចប្រជុំនេះ បានដឹកនាំដោយលោកបណ្ឌិត Awang Haji Mohd Amin Liew Bin Abdullah រដ្ឋមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី២នៃក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចព្រុយណេ និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ តំណាងក្រុមប្រឹក្សាធុរកិច្ចកាអាស៊ាន-ណាដា ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា កិច្ចប្រជុំក្នុងនេះបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមានទី១ ការកត់សម្គាល់លើអនុសាសន៍ដែលលើកឡើង ដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដើម្បីបន្តសហការជំរុញវិស័យធុរកិច្ច និងវិនិយោគ រវាងអាស៊ាន និងកាណាដា ឱ្យឈានដល់ការរីកចម្រើនមួយកម្រិតថែមទៀត ទី២ ការផ្លាស់ប្តូទស្សនៈអំពី ផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការកាត់បន្ថយផលប៉ះពាល់ ដោយភាគីទាំងអស់បានខិតខំប្រឹងប្រែង ក្នុងការរៀបចំវិធានការទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងដោះស្រាយរាល់ការរំខាននានាចំពោះខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងសម្រួលដល់លំហូរទំនិញចាំបាច់ឆ្លងកាត់ព្រំដែន។

ត្រង់ចំណុចនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់អង្គប្រជុំអំពី វឌ្ឍនភាពចុងក្រោយនៃយុទ្ធនាការការចាក់វ៉ាក់សាំងទូទាំងប្រទេសរបស់កម្ពុជា និងបានបញ្ជាក់ពីការលើកលែងនូវលក្ខខណ្ឌតម្រូវ ក្នុងការធ្វើចត្តាឡីស័កសម្រាប់ជនគ្រប់រូប ដែលមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា ហើយបានចាក់វ៉ាក់សាំងគ្រប់ចំនួន(២ដូស) និងបានធ្វើតេស្តរហ័សជាមួយនឹងលទ្ធផលអវិជ្ជមាន។

ទី៣ ការកត់សម្គាល់អំពី វឌ្ឍនភាពនៃការអនុវត្តផែនការការងារឆ្នាំ ២០២១-២០២៥ នៃសេចក្តីថ្លែងការណ៍រួមអាស៊ាន -កាណាដាស្តីពីពាណិជ្ជកម្ម និងការវិនិយោគ ក្នុងនោះភាគីទាំងអស់ត្រូវបន្តអនុវត្តសកម្មភាពដែលនៅសេសសល់ ដែលនឹងជួយជំរុញដល់ការស្តារឡើងវិញសេដ្ឋកិច្ច ទី៤ ការកត់សម្គាល់លើ ស្ថានភាពនៃគម្រោងកសាងសមត្ថភាពក្រោមយន្តការ ដាក់ពង្រាយអ្នកជំនាញសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (EDM) និងកិច្ចសន្ទនាគោលនយោបាយពាណិជ្ជកម្ម។

លោកប៉ាន សូរស័កបានបន្តថា កិច្ចប្រជុំបានសម្រេចអនុម័តលើឯកសារយោងសម្រាប់ការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-កាណាដា និងបានប្រកាសជាផ្លូវការ ដើម្បីចាប់ផ្តើមការចរចារបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ព្រមទាំងបានផ្តល់អនុសាសន៍អំពីជំហានបន្ទាប់ រួមមាន ការរៀបចំសមាសភាពក្រុមការងារចរចា ផែនការការងារ និងនីតិវិធីពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here