តម្លៃ Bitcoin ធ្លាក់ចុះជាង៤ភាគរយក្នុងទំហំជិត៦ម៉ឺនដុល្លាអាមេរិក

ដោយៈសុផារី

អន្តរជាតិៈ Bitcoin ដែលជារូបិយប័ណ្ណឌីជីថលដ៏ធំបំផុត និងល្បីល្បាញបំផុតរបស់ពិភពលោក បានធ្លាក់ចុះជាង៤ភាគរយ កាលពីថ្ងៃអង្គារ ដោយតម្លៃបានបន្តការធ្លាក់ចុះរហូតពេញមួយសប្តាហ៍។ នេះបើតាមការរាយការណ៍របស់កាសែតរ៉យទ័រ ក្នុងថ្ងៃនេះ។

តម្លៃBitcoin បានធ្លាក់ចុះដល់$៦០,៣៥០ ដែលជាកម្រិតទាបបំផុតរបស់ខ្លួនសម្រា​ប់រយៈពេលត្រឹមមួយថ្ងៃ ដោយធ្លាក់ពីកម្រិតខ្ពស់បំផុត$៦៩,០០០ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក Ether ដែលជារូបិយប័ណ្ណឌីជីថលធំជាងគេទីពីរ គិតតាមតម្លៃទីផ្សារ ក៏បានធ្លាក់ចុះ៤,៥ភាគរយនៅត្រឹម៤,៣៥៥.៤ដុល្លារ។

អ្នកវិភាគរូបិយប័ណ្ណឌីជីថលបាននិយាយថា វាហាក់ដូចជាមិនមានព័ត៌មានណាមួយ ដែលប៉ះពាល់ដល់ការធ្លាក់ចុះនោះទេ តែហាក់ដូចជាបណ្តាលមកពីប្រាក់ចំណេញ បន្ទាប់ពីតម្លៃបានកើនឡើងខ្ពស់កាលពីសប្តាហ៍មុន។

លោក Matthew Dibb ប្រធានផ្នែកប្រតិបត្តិការនៅក្រុមហ៊ុន Stack Funds ដែលមានមូលដ្ឋាននៅសិង្ហបុរី បាននិយាយថា “មានការខ្វះខាតព័ត៌មាន ហើយនេះគឺជាការលក់សុទ្ធមួយចំនួន និងការបន្ថែមនៃការលក់ខ្លីៗមួយចំនួន។ ក្រៅអំពីនេះមិនមានព័ត៌មា​នអ្វីសំខាន់នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here