របស់ប្រើប្រាស់៤មុខ ដែលអ្នកចាំបាច់ត្រូវតែមានជាប់កាបូប

ដោយហ្សូលី

ភ្នំពេញៈ ជាទូទៅមិនថាមនុស្សប្រុសឬមនុស្សស្រី តែងតែមានកាបូបជាប់ខ្លួន ដើម្បីផ្ទុកសម្ភារៈប្រើប្រាស់ផ្សេងៗ ប៉ុន្តែមានមនុស្សប៉ុន្មាននាក់ដែលដឹងថា តើរបស់ចាំបាច់ណាខ្លះដែលត្រូវដាក់ជាប់កាបូបជានិច្ច? មានវត្ថុ៥មុខដែលអ្នកគប្បីរក្សាទុកនៅក្នុងកាបូប៖

.ជែលលាងដៃសម្លាប់មេរោគ៖ ឆ្នាំ ២០២០នេះ មេរោគCovid-19 កំពុងវាយលុកទូរទាំងពិភពលោកសូម្បីកម្ពុជាដូច្នេះអ្នកចាំបាច់ត្រូវការពារខ្លួននិងរក្សាអនាម័យលាងដៃជាប្រចាំ។ ទោះបីជាមិនទទួលទានអាហារក៏អ្នកត្រូវតែលាងដៃគ្រប់ពេលដែលចាប់កាន់របស់សាធារណៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

.ស្ករបៀមឬទឹកបាញ់បំបាត់ក្លិនមាត់៖ការប្រាស្រ័យទាក់ទងពិតជាមានសារៈសំខាន់ហើយមាត់គឺជាស្ពានមួយដែលអាចឱ្យអ្នកឈោងចាប់គោលដៅបាន។សម្រាប់បុគ្គលដែលអ្នកជាអ្នកជំនួញឬជាបុគ្គលិកបម្រើការក្រុមហ៊ុនក្តីដរាបណាអ្នកមានការទំនាក់ទំនងច្រើនចូរប្រយ័ត្នប្រយែងអំពីក្លិនមាត់ឱ្យបានដិតដល់។

.ទឹកអប់ដបតូច៖ក្រៅពីក្លិនមាត់សូមកុំភ្លេចឱ្យសោះក្លិនខ្លួនព្រោះវាបញ្ជាក់ពីបុគ្គលិកលក្ខណៈជាច្រើននៅពេលដែលជួបដទៃ។ដើម្បីបង្កើនទំនុកចិត្តសូមទុកកូនទឹកអប់តូចៗតាមខ្លួនងាយស្រួលបាញ់ឱ្យក្លិនខ្លួនមានភាពក្រអូបហើយអ្នកផងក៏សរសើរដែរបើសិនជារាងកាយមានក្លិនល្អ។

.កាបូបលុយ៖ នេះជារឿងសំខាន់ៗ ព្រោះរាល់ពេលចេញទៅក្រៅ មិនថាទទួលទានអាហារ ចូលហាងកាហ្វេពិភាក្សាជំនួញ ឬទិញទំនិញនោះទេ លុយជាវត្ថុមានអំណាច។ ជាពិសេសមនុស្សប្រុសដែលមានផ្នត់គំនិតថា «ការមានកាបូបលុយសម្រាប់តែស្រីៗទេ មនុស្សប្រុសមិនចាំបាច់ឡើយ» ការគិតបែបនេះពិតជាខុសហើយ ព្រោះកាបូបលុយរក្សានូវសណ្តាប់ធ្នាប់ហិរញ្ញវត្ថុ និងបញ្ជាក់ពីភាពហ្មត់ចត់របស់បុគ្គលនិមួយៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here