ឧស្សាហកម្មផលិតផ្លាស្ទិករបស់ប្រទេសចិនរកបានប្រាក់ 246,6ពាន់លានដុល្លារ

ដោយៈ សុធារី

ប្រទេសចិនៈ ទិន្នន័យផ្លូវការមួយបានបង្ហាញថា ឧស្សាហកម្មផ្លាស្ទិចរបស់ប្រទេសចិន បានកត់ត្រាកំណើនជាលំដាប់ នៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលរួមគ្នារបស់ក្រុមហ៊ុនផលិត បានកើនឡើង១៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់កាសែតស៊ិនហ៊ួរប្រទេសចិន កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ។

យោងតាមក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានបានឱ្យដឹងថា ប្រាក់ចំណូលប្រតិបត្តិការសរុបរបស់ក្រុមហ៊ុន ផលិតផលិតផលប្លាស្ទិក បានកើនឡើងដល់១,៥៨ពាន់ពាន់លានយន់ (ប្រហែល២៤៦,៦ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេលពីខែមករាដល់ខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងបាននិយាយថា ក្រុមហ៊ុនផលិតផលិតផលប្លាស្ទិកទាំងនេះ ទទួលបានប្រាក់ចំណេញសរុបចំនួន ៨៧,១ពាន់លានយន់ កើនឡើង ៣,៣ភាគរយធៀបនឹងឆ្នាំមុន។

ក្នុងរយៈពេលបីត្រីមាសដំបូង ទិន្នផលឧស្សាហកម្មផ្លាស្ទិករបស់ប្រទេសចិនបានឈានដល់៥៨,៨១លានតោន កើនឡើង៩,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here