ក្រសួងពាណិជ្ជកម្មអូស្ត្រាលីជំរុញសហគមន៍ធុរកិច្ចរបស់ខ្លួនវិនិយោគក្នុង បណ្តាប្រទេសអាស៊ាន

ដោយ ម៉ាណេត

ភ្នំពេញៈ លោកSimon Birmingham រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគអូស្រ្តាលី បានអំពាវនាវដល់សហគមន៍ធុរកិច្ចអូស្ត្រាលី ស្វែងរកឱកាសបន្ថែមទៀតនៅក្នុងបណ្តាប្រទេសអាស៊ានទាំង១០។

ការអំពាវនាវ របស់រដ្ឋមន្ត្រីអូស្ត្រាលីត្រូវបានឡើងក្នុង ពេលសិក្ខាសាលាមួយកាលពីពេលថ្មីៗនេះស្តីពី អាស៊ាន-អូស្រ្តាលី ផ្លូវឆ្ពោះទៅការៀបចំអន្តរកម្មអន្តរកម្មឡើងវិញ ដែលបានរៀបចំរួមគ្នា ដោយក្រុមប្រឹក្សាអូស្រ្តាលី-អាស៊ាន គណៈកម្មាធិការអាស៊ាននៅទីក្រុងកង់បេរ៉ា និងដើម្បីប្រារព្ធខួបលើកទី៥៣ នៃប្លុកនេះ។

លោក Birmingham បានគូសបញ្ជាក់ថា “សក្តានុពលនៃកំណើននៅក្នុងបណ្តាប្រទេសអាស៊ាន ដូចជា វៀតណាម និងឥណ្ឌូណេស៊ី បូករួមជាមួយនឹងទំនាក់ទំនងរវាងអូស្រ្តាលី និងប្រជាជាតិ ដូចជាសឹង្ហបុរី និងម៉ាឡេស៊ីនឹងផ្តល់នូវឱកាសដ៏សំខាន់ សម្រាប់សហគ្រាសអូស្ត្រាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងពាណិជ្ជកម្ម និងវិនិយោគជា​មួ​យអាស៊ាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាស៊ានមានប្រទេសប្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

លោកបានថ្លែងថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសចំនួន១៥ នៅទូទាំងឥណ្ឌូអាស៊ីប៉ាស៊ីហ្វិក ក៏នឹងជួយសម្រួលដល់សកម្មភាពអាជីវកម្មផងដែរ។ លោករំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជម្រុញសហគមន៍ពាណិជ្ជកម្មអូស្ត្រាលី ឱ្យស្វែងរកឱកាសនៅក្នុងបណ្តាប្រទេសអាស៊ាន ដោយជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។

លោកស្រី Christine Holgate នាយកប្រតិបត្តិនៃកាសែតអូស្រ្តាលីប៉ុស្តិ៍ ដែលជាប្រធានក្រុមប្រឹក្សាអូស្ត្រាលី-អាស៊ាន បានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា អាស៊ាននឹងផ្តល់ឱកាស ដល់ក្រុមហ៊ុនអូស្ត្រាលីក្នុងការអភិវឌ្ឍ និងចូលរួមបន្ថែមទៀតនៅក្នុងឆាកអន្តរជាតិ៕ VNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here