ការស្ថាបនា​ផ្លូវ​រថភ្លើង​ឆ្លងកាត់​រូងភ្នំ​ដ៏​វែង​របស់​ជប៉ុន​ត្រូវ​ពន្យា​ពេល​សាងសង់

ដោយ ហេង ហេង

តូ​ក្យូៈ គម្រោង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​រូងភ្នំ​ពី​ទីក្រុង​តូ​ក្យូ ទៅកាន់​តំបន់​អូ​សា​កា ត្រូវបាន​ពន្យា​ពេល​បើក​ការដ្ឋាន​សាងសង់ ដោយសារ​រដ្ឋាភិបាល​ព្រួយបារម្ភ ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ផ្លូវដែក​ឆ្លងកាត់​ក្រោម​រូងភ្នំ​នេះ។

គម្រោង​ផ្លូវដែក​នេះ ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ៨៤ពាន់​លាន​ដុល្លារ និង​មាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ ដែល​ក្នុងនោះ​ចម្ងាយ៩គីឡូម៉ែត្រ ត្រូវ​ឆ្លងកាត់​រូងភ្នំ​ដ៏​វែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​អភិបាល​ប្រចាំ​តំបន់ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​ផ្លូវដែក​នេះ និង​បាន​បដិសេធ​ចំពោះ​ការសាងសង់​សារជាថ្មី។

អភិបាល​តំបន់​រូបនេះ​អះអាងថា “ផ្លូវដែក​ក្រោម​ដី​នេះ អាចធ្វើឱ្យ​គូរ​ទឹក​ព័ទ្ធជុំវិញ​ភ្នំ​ហូរ​ទៅកាន់​ទន្លេ​ផ្សេង ដែល​ប៉ះពាល់​ដល់​បរិស្ថាន និង​បង្ក​ផល​លំបាក​ដល់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នោះ” ។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ល្បី​របស់​ជប៉ុន​បានឱ្យដឹងថា លោក​អភិបាល បានទាមទារ​ឱ្យមាន​របាយការណ៍​ត្រឹមត្រូវ អម​ជាមួយនឹង​ទិន្នន័យ​បញ្ជាក់​អំពី​ផលប៉ះពាល់​បរិស្ថាន ប៉ុន្តែ​គ្មាន​របាយការណ៍​នោះ ទើប​ការហាមឃាត់​ការសាងសង់​ប្រកបទៅដោយ​ជោគជ័យ។

គម្រោង​នេះ​ត្រូវ​ចំណាយពេល៥ឆ្នាំ​ក្នុង​ការសាងសង់ ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ JR Central ហើយ​ក្រុមហ៊ុន​នេះ ព្យាយាម​ដោះស្រាយ​អំពី​បញ្ហា​ចម្រូងចម្រាស់​នេះ ឱ្យបាន​ឆាប់រហ័ស​បំផុត ដោយ​គិតគូរ​និង​ព្រួយបារម្ភ​អំពី​ការចំណាយ ព្រោះ​មាន​បញ្ហា​ពន្យា​ពេល​ការដ្ឋាន​នេះ។

ដំណាក់កាល​ទី១នៃ​គម្រោង គឺជា​ការសាងសង់​ផ្លូវដែក រត់​ចេញពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​ខេត្ត​ណា​កូ​យ៉ា ដែល​គ្រោង​នឹង​ដំណើរការ​នៅ​ឆ្នាំ២០២៧ ។

នៅពេល​ការដ្ឋាន ឬ​គម្រោង​នេះ​មាន​ភាពជោគជ័យ វា​អាច​រត់​បាន​ចម្ងាយ​ប្រមាណ ៥០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ែត្រ និង​ជួយ​កាត់បន្ថយ​ពេលវេលា ធ្វើដំណើរ​ពី​ទីក្រុង​តូ​ក្យូ​ទៅកាន់​អូ​សា​កា​រយៈពេល ១ម៉ោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here