បញ្ហានិងដំណោះស្រាយទាំង១០ របស់សហគ្រិនដែលត្រូវដោះស្រាយ

ដោយៈ សុធារី

ភ្នំពេញៈ សហគ្រិន គឺជាបុគ្គលម្នាក់ដែលបង្កើត និងធ្វើអាជីវកម្មតូចមួយ តាមរយៈរកប្រាក់វិនិយោគ និងទទួលយករាល់ហានិភ័យ និងរង្វាន់នៃការរកស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហគ្រិន ត្រូវបានគេមើលឃើញជាទូទៅថា ជាអ្នកច្នៃប្រតិដ្ឋ ជាមនុស្សមានប្រភពនៃគំនិតថ្មី ផលិតផលថ្មី និងសេវាកម្ម ឬ ដំណើរការថ្មី។

ទិសដៅផ្ទាល់ខ្លួនលើការបង្កើត និងធ្វើអាជីវកម្មទទួលបានជោគជ័យ គឺមានហានិភ័យជាច្រើន ទោះបីជាអ្នកកំពុងជ្រើសរើសធ្វើវាក្នុងពេលទំនេរក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងអនុវត្តន៍ផែនការអាជីវកម្មបញ្ហា១០ចំណុច ដែលត្រូវដោះស្រាយ មុនពេលដែលយើងប្រឡូកចូលយ៉ាងជ្រៅ នៅក្នុងអាជីវកម្មរបស់យើង។

១. គ្មានប្រាក់ឈ្នួលទៀតទាត់:
ម្ចាស់អាជីវកម្មទាំងអស់ តែងតែវិនិយោគដើមទុន ដើម្បីទទួលបានផលមកវិញនៅពេលក្រោយ។ ពេលខ្លះ វាត្រូវចំណាយពេលរាប់ខែ ឬ ឆ្នាំដើម្បីទទួលបានផលត្រឡប់មកវិញ។

ដំណោះស្រាយ៖ ចំណុចនេះ យើងត្រូវរកប្រាក់ចំណូលអប្បបរមាយ៉ាងតិច៦ខែមុនពេលលោតចូលក្នុងអាជីវកម្ម។ ម៉្យាងវិញទៀត យើងត្រូវរៀបចំផែនការសម្រាប់អ្វីដែលមិននឹកស្មានដល់ ព្រោះអ្នកប្រហែលជាត្រូវកាត់បន្ថយការចំណាយខ្លះ និងរបៀបរស់នៅ រហូតដល់ការបណ្តាក់ទុនរកស៊ីរបស់អ្នកទទួលបានភាពជោគជ័យ។

២. ពឹងផ្អែកលើលំហូរសាច់ប្រាក់
រំហូរសាច់ប្រាក់របស់អ្នក ពឹងផ្អែកតែលើប្រាក់ចំណូលពីការលក់ផលិតផល និង/ឬ សេវាកម្មរបស់អ្នក។ ដូច្នេះតើមានអ្វីកើតឡើង ប្រសិនបើអតិថិជនមិនបង់ប្រាក់វិក្កយប័ត្ររបស់ពួកគេទាន់ពេលវេលា? តើអ្នកមានដើមទុនសម្រាប់ចំណាយប្រចាំថ្ងៃ ដែលកាលៈទេសៈដែលមិនបានមើលឃើញជាមុន?។

ដំណោះស្រាយ៖ មានផែនការអាជីវកម្មរឹងមាំនៅនឹងកន្លែង និងដើមទុន ដើម្បីគាំទ្រវាមុនពេលលោតចូលស្រះម្ចាស់អាជីវកម្ម។ ចូរធ្វើការស្រាវជ្រាវរបស់អ្នកឲ្យបានច្បាស់អំពីរឿងហ្នឹង។ សូមស្វែងរកអតិថិជនដែលអាចទុកចិត្តបាន សិក្សាលើថ្លៃដើម សិក្សាអំពីការបាត់បង់អតិថិជន ការផ្លាស់ប្តូរទីផ្សារ និងចំណុចជាច្រើនទៀត។

៣. តម្រូវការទីផ្សារសម្រាប់ផលិតផល និង/ឬ សេវាកម្មរបស់អ្នក
ទីផ្សារ អាចនឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្នកត្រូវតែមានផែនការនៅនឹងកន្លែង ហើយអាចបត់បែនបានគ្រប់គ្រាន់ ដើម្បីជំរុញអង្គភាពរបស់អ្នក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

ដំណោះស្រាយ៖ ការធ្វើពិពិធកម្មផលិតផល ឬសេវាកម្មរបស់អ្នក អាចជាគន្លឹះក្នុងការធានាការផ្លាស់ប្តូរទីផ្សារ ដើម្បីកុំឱ្យអាជីវកម្មរបស់អ្នកបរាជ័យ។

៤. ពេលវេលា
ក្នុងនាមជាម្ចាស់អាជីវកម្ម ពេលវេលារបស់អ្នក ត្រូវបានចំណាយទាំងស្រុងលើការរៀបចំគន្លឹះ គំនិតទីផ្សារ ការលក់ ការរំពឹងទុកនានា ជាដើម។ អ្នកត្រូវទទួលខុសត្រូវរាល់ព័ត៌មានលម្អិតជុំវិញអាជីវកម្មរបស់អ្នក ដោយរាប់តាំងពីភាពស្របច្បាប់ រហូតដល់ការសម្រេចចិត្តចុងក្រោយ។ បើគ្មានពេលវេលាគ្រប់គ្រាន់ អាជីវកម្មអាចប្រឈមនឹងបញ្ហាច្រើន។

ដំណោះស្រាយ៖ អ្នកប្រហែលកំពុងគិតថា គ្រោងនឹងបិទទូរស័ព្ទដៃរបស់អ្នក បិទកុំព្យូទ័រយួរដៃរបស់អ្នក ដើម្បីផ្តោតលើខ្លួនអ្នក និងគ្រួសារ។ យើងអាចធ្វើបែបនេះបានតាមរយៈការប្រគល់ការទទួលខុសត្រូវដល់និយោជិតដែលអ្នកទុកចិត្ត និងរៀបចំឱ្យមានកាលវិភាគ សម្រាប់ការអនុវត្តគម្រោង។

៥. សុខភាព
នៅពេលដែលយើងឈឺ ពេលកំពុងធ្វើការឲ្យគេ គឺយើងអាចទូរស័ព្ទប្រាប់ថៅកែឈប់សម្រាកបាន ប៉ុន្តែការគ្រប់គ្រងអាជីវកម្ម គឺមិនដូច្នេះទេ។ បញ្ហាប្រឈមរបស់សហគ្រិន គឺភាពតានតឹង និងជម្ងឺដែលពួកគេតែងតែជួបប្រទះ ជាដើម។

ដំណោះស្រាយ៖ បើសិនជាអ្នកគិតថា សុខភាពរបស់អ្នក ជាការកំណត់ភាពជោគ​ជ័យរបស់អាជីវកម្ម មានន័យថា អ្នកដល់ពេលហើយដែលត្រូវរៀបចំផែនការ ដើម្បីធ្វើសុខភាពល្អ។ សុខភាពល្អ នាំមកនូវភាពជោគជ័យនៅក្នុងអាជីវកម្ម។

៦. និយោជិត
ក្នុងនាមជាសហគ្រិនថ្មី ទំនងជាមិនមានការវិនិយោគ លើក្រុមបុគ្គលិកធំនោះទេ។ អ្វីដែលចាំបាច់នោះ គឺការរៀនវាដោយខ្លួនឯង ឬ អាចស្វែងរក និងជួលមនុស្សមួយក្រុមតូចដែលត្រូវនឹងគោលដៅ និងថាមពលរបស់អ្នកតែប៉ុណ្ណោះ។

ដំណោះស្រាយ៖ ចូរធ្វើការស្រាវជ្រាវឲ្យល្អបំផុត ហើយកុំខ្លាចក្នុងការជួលនិយោជិតរបស់អ្នក ប្រសិនបើអ្នកគិតថា ការវិនិយោគនោះ វាជារឿងត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក។ អ្នកត្រូវការមនុស្សដែលត្រូវនឹងចក្ខុវិស័យអាជីវកម្មរបស់អ្នក ហើយនៅពេលធ្វើការជាមួយក្រុមតូច និងខ្វះជំនាញ អាចធ្វើឱ្យប៉ះពាល់ដល់ពេលវេលាកំណត់ និងគោលដៅ។

៧. អារម្មណ៍
ការក្លាយជាចៅហ្វាយផ្ទាល់ខ្លួនរបស់អ្នក គឺជាឱកាសដ៏រំភើបមួយ! ជាអកុសល ការចាប់ផ្តើមអាជីវកម្មជាច្រើន ក៏បរាជ័យក្នុងរយៈពេលមួយឆ្នាំដំបូងដែរ។ ទីផ្សារ មានការផ្លាស់ប្តូរអតិថិជន ហើយអ្នកអាចប្រឈមមុខនឹងក្ស័យធន ដែលមិនបានមើលឃើញទុកជាមុន។

ដំណោះស្រាយ៖ ចូរត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះ និងមានផែនការ ដើម្បីជួយដល់សុខុមាលភាពផ្លូវចិត្តរបស់អ្នកក្នុងពេលមានទុក្ខលំបាក។ តើអ្នកមានគណនេយ្យសម្រាប់ប្រព័ន្ធគាំទ្ររបស់អ្នកទេ?

៨. ហានិភ័យដៃគូប្រកួតប្រជែង
រាល់អាជីវកម្មទាំងអស់ មានអ្នកប្រកួតប្រជែង។ ដើម្បីប្រកួតប្រជែង អ្នកត្រូវតែប្រយ័ត្នប្រយែងក្នុងការរៀនសូត្រពីខាងក្រៅ ដើម្បីការពារអាជីវកម្មរបស់អ្នក។ ការចំណាយផ្នែកច្បាប់ជាច្រើនទាក់ទងនឹងសិទ្ធិបញ្ញា និងកម្មសិទ្ធិរបស់អ្នក ព្រោះថាវានឹងត្រូវថតចម្លងនៅទីនោះដែលនឹងព្យាយាមលួចយកឈ្មោះ ការរចនារបស់អ្នកជាដើម។

ដំណោះស្រាយ៖ ចូរដាក់ឯកសារពាណិជ្ជសញ្ញារក្សាសិទ្ធិ និងមានកិច្ចសន្យាស្របច្បាប់វិជ្ជាជីវៈដែលអាចរកបានសម្រាប់អតិថិជន បុគ្គលិក ក្រុមហ៊ុនផលិតជាដើម ដើម្បីការពារផលប្រយោជន៍របស់អ្នក។ អាជីវកម្មរបស់អ្នក គឺជាកូនរបស់អ្នក… ការពារវា។

៩. ហានិភ័យប្រតិបត្តិការ
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ខ្សែសង្វាក់ផ្គត់ផ្គង់ ការរក្សាទុក កំណត់ត្រា ការលួចបន្លំ ការថែរក្សាប្រព័ន្ធ គឺជាចំណុចសំខាន់បំផុតនៅក្នុងអាជីវកម្ម។ ហើយទាំងអស់នេះស្ថិតនៅក្រោមហានិភ័យប្រតិបត្តិការ។ អ្នកកាន់តែព្រងើយកន្តើយនឹងប្រព័ន្ធនីមួយៗ ហានិភ័យរបស់យើង មានកាន់តែខ្ពស់ ហើយការបរាជ័យក៏មានច្រើន។

ដំណោះស្រាយ៖ ដើម្បីកាត់បន្ថយហានិភ័យប្រតិបត្តិការ អ្នកអាចជ្រើសរើសជួលក្រុមគ្រប់គ្រងហានិភ័យ ដើម្បីធានាថា ប្រព័ន្ធ និងការងារផ្ទៃក្នុងរបស់អ្នក ត្រូវបានការពារពីការលួចបន្លំ ជាដើម។ ម៉្យាងវិញទៀត ការចំណាយពេលតាមដាន និងវាយតម្លៃបុគ្គលិក និងប្រព័ន្ធឱ្យបានទៀងទាត់ ដើម្បីធានាសុវត្ថិភាពការងារប្រកបដោយភាពត្រឹមត្រូវ។

១០. គ្រួសារ
ការលះបង់ គឺចាំបាច់នៅក្នុងអាជីវកម្ម ពេលខ្លះអ្នកត្រូវលះបង់អ្វីមួយ សម្រាប់អ្វីដែលសំខាន់ជាងនេះ។ គ្រួសារ មិនគួរត្រូវបានលះបង់ទេ ប៉ុន្តែវាតែងតែកើតឡើងជាញឹកញាប់។ ការព្យាយាមរក្សាតុល្យភាពរវាងការធ្វើជាសហគ្រិន និងគ្រួសារ គឺជារឿងពិបាក។

ដំណោះស្រាយ៖ ការរៀបចំគ្រួសាររបស់អ្នកជាមុន អ្នកនឹងជួយពន្យល់ពួកគេឲ្យយល់ថា អ្នកប្រហែលជាមិនបានចូលរួមលេងបាល់ទាត់ ឬ អាហារពេលល្ងាចជាលក្ខណៈគ្រួសារទេ។ អញ្ចើញពួកគាត់ឲ្យចូលរួម នៅក្នុងផែនការអាជីវកម្មរបស់យើង ដែលបង្ហាញថា យើងត្រូវការពេលវេលាកំណត់មួយ ដើម្បីសម្រេចគោលដៅ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃការវិនិយោគប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here