ក្រុមហ៊ុនកូរ៉េ SK គ្រោងវិនិយោគ២,៥ពាន់លានដុល្លារសាងសង់រោងចក្រនៅចិន

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុន SK On ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovation Co Ltd គ្រោងវិនិយោគ២.៥៣ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី (EV) ថ្មីមួយនៅប្រទេសចិន ខណៈក្រុមហ៊ុនអាមេរិក ចាកចេញពីប្រទេសនេះជាបន្តបន្ទាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Yancheng News កាលពីថ្ងៃព្រហស្បតិ៍ ទី៤ វិច្ឆិកា។

ក្រុមហ៊ុនផលិតអាគុយ SK On ដែលផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើន ដូចជា ក្រុមហ៊ុន Ford Motor Co, Volkswagen និង Hyundai Motor Co មានរោងចក្រផលិតអាគុយនៅប្រទេសជាច្រើន រួមមាន សហរដ្ឋអាមេរិក ប្រទេសហុងគ្រី ប្រទេសចិន និងកូរ៉េខាងត្បូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះបានប្រកាសកាលពីខែកញ្ញាថា ខ្លួនគ្រោងសាងសង់រោងចក្រផលិតអាគុយថ្មីមួយនៅប្រទេសចិន ជាមួយនឹងទុនវិនិយោគដំបូងចំនួន១,២ទ្រីលានវ៉ុន (១,០១ពាន់លានដុល្លារអាមេរិក)។

ក្រុមហ៊ុន SK On បានចេញសេចក្តីថ្លែងការណ៍ថា “ក្រុមហ៊ុន SK On បាននិងកំពុងសាងសង់រោងចក្រផលិតអាគុយ នៅសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសហុងគ្រី ជាយុទ្ធសាស្ត្រដើម្បីជំរុញកំណើន បន្ទាប់ពីទទួលបានការបញ្ជាទិញអាគុយ ក្នុងទីផ្សារពិភពលោក”។

ក្រុមហ៊ុន SK On បានបញ្ជាក់កាលពីសប្តាហ៍មុនថា ខ្លួនទទួលបានការបញ្ជាទិញអាគុយ ដែលមានកម្លាំងសរុបរហូត ដល់ទៅប្រមាណ១,៦តេរ៉ាវ៉ាត់ម៉ោង (TWh) គិតជាទឹកប្រាក់ប្រមាណ២២០ទ្រីលានវ៉ុន (១៨៥,៥ពាន់លានដុល្លារអាមេរិក) ដែលល្មមសម្រា​ប់ផ្តល់ថាមពល ដល់រថយន្តអគ្គិសនីប្រហែល២៣លានគ្រឿង៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here