តើ​អ្វី​ជា​ឧស្សាហកម្ម​ហិរញ្ញវត្ថុ និង​គ្របដណ្តប់​លើ​វិស័យ​អ្វីខ្លះ?

ដោយ ម៉ា​លីន​ណា

ភ្នំពេញៈ ឧស្សាហកម្ម​ហិរញ្ញវត្ថុ ជា​ពាក្យថ្មី​មូ​យ​នៃ​ប្រ​ព័​ន្ឋ​សេដ្ឋកិច្ចកម្ពុជា ដែល​ប្រជា ពលរដ្ឋ​មួយចំនួន​មិនសូវ​បាន​យល់ដឹង​នៅឡើយ ហេតុនេះ​ដើម្បី​ពន្យល់​ពី​សារៈសំខាន់​នៃ​ពាក្យ​នេះ និង​ប្រ​ព័​ន្ឋ​សេដ្ឋកិច្ចកម្ពុជា គេហទំព័រ Cambodiafinancialtimes.com នឹង​ចែករំលែក​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​នេះ​ដល់​អ្នកអាន។

ប្រតិភូ​រដ្ឋាភិបាល​កម្ពុ​ជា ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ លោក​ម៉ី វ៉ាន់​បាន​ថ្លែងថា ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ជា​ពាក្យថ្មី​មួយ ដែល​និយាយ​ក្នុង​កម្រិត​អ្នកសេដ្ឋកិច្ច។ វិស័យ​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ជា​អ្វីដែល​ជះ​ឥ​ទ្ឋិ​ពល​លើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ខ្មែរ។ វិស័យនេះ​គ្រប់គ្រង​ទៅលើ​វិស័យ​បី ទី១ ការអភិវឌ្ឍ​ទៅលើ​វិស័យ​ធនា​រ៉ាប់រង ជា​ការគិតគូ​ទៅលើ​ការកសាង​នូវ​ប្រ​ព័​ន្ឋ​សំណាញ់​សុវត្ថិភាព​សង្គម ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រ​ព័​ន្ឋ និង​ក្នុង​ប្រ​ព័​ន្ឋ ដែល​អាច​ធានាបាន​នូវ​ហានិភ័យ​នានា​ទាក់ទង​នឹង​ជីវិត អាជីវកម្ម ក៏ដូចជា​ដំនើរការ​រស់នៅ​របស់​ប្រជាជន​យើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យ​ធានារ៉ាប់រង​រីកចម្រើន​ខ្លាំងណាស់ ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​យើង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ បច្ចុប្បន្ន​វិស័យ​ធានារ៉ាប់រង​កំពុង​ទាក់ទាញ​ប្រជាជន​ទូទៅ ជាពិសេស​អ្នកមាន​ប្រាក់ខែ​ដែល​អាច​សន្សំ​បាន ក្នុង​គោលដៅ​ការពារ​នូវ​យថាហេតុ​ណាមួយ ក្នុង​ជីវិត​របស់ខ្លួន ដូចជា​ការធានា​និរន្តរភាព​ស​ម្រា ប់​ការរៀន​របស់​កូន រក្សាបាន​នូ​វល​ទ្ឋ​ភាព​នៃ​ការទិញ។

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​វិស័យនេះ កើនឡើង៤០ភាគរយ​នា​ឆ្នាំនេះ ធៀប​នឹង​ឆ្នាំមុន។ ទន្ទឹមនឹង​ប្រ​ព័​ន្ឋ​សេដ្ឋកិច្ច​កើនឡើង​រៀងរាល់ឆ្នាំ ដែលជា​កត្តា​លី​ករ​មួយ ឲ្យ​វិស័យនេះ​កើនឡើង​រៀងរាល់ឆ្នាំ។

ទី២ វិស័យ​សំណង់ និង​អចលនទ្រព្យ​ក៏មាន​ការកើនឡើង ជាមួយ​ការអភិវឌ្ឍ​កាន់តែច្រើន ទាំង​លំនៅដ្ឋាន​អ្នកមាន​ជីវភាព​ធូរធារ និង​អ្នកមាន​ជីវភាព​មធ្យម។ ក្នុង​ប្រ​ព័​ន្ឋ​នៃ​ការដែល​ប្រជាជន​ត្រូវ​ការទិញ​ផ្ទះសម្បែង មានការ​ចូលរួម​ពី​ប្រ​ព័​ន្ឋ​ធនាគារ ដែល​អាច​ផ្តល់​ឲ្យ​អ្នកធ្វើការ អ្នករកស៊ី​ដែលមាន​ចំណូល​ល្អ អ្នក​ទាំងនោះ​អាច​បង់​ប្រចាំខែ ឬ​បង់​ទាំងស្រុង​អាស្រ័យ​លើ​ល​ទ្ឋ​ភាព។

ការផ្តល់​ឥណទាន​ពី​ធនាគារ ទាមទារ​ឲ្យ​អតិថិជន​បង្ហាញ​ពី​និរន្តរភាព​នៃ​ចំណូល និង​ទិញ​លើ​ហានិភ័យ​ធម្មជាតិ ដូចជា​ទឹកជំនន់ ភ្លើង​ឆេះ ខ្យល់ព្យុះ​ជាដើម ដែល​ធានារ៉ាប់រង​អាច​ធានា​នូវ​ហានិភ័យ​ទាំងនោះ ដែល​ជាការ​ស៊ីគ្នា​រវាង​វិស័យ​ធនា​រ៉ាប់រង និង​វិស័យ​ហិរញ្ញវត្ថុ។

ទី៣ វិស័យ​ទីផ្សារ​ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ទីផ្សារ​មូល​ប​ត្រ ដែលមាន​គណកម្មាការ​មូល​ប​ត្រ​កម្ពុជា ដែលជា​និយ័ត​ករ​បាន​ខិតខំ​ពង្រីក​នូវ​ក្របខ័ណ្ឌ​ច្បាប់ ក្របខ័ណ្ឌគតិយុត្តិ​នានា ដែលជា​ការបង្ក​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាសធំៗអាច​ប្រមូល​ទុន​ពី​ទីផ្សារ​នោះ ដើម្បី​បង្កើត​នូវ​ការងារ​កាន់តែច្រើន​ក្នុង​ទីផ្សារ​មួ​លប​ត្រ។

ក្នុងនោះ​យើង​បាន​បង្កើត​ផលិតផល​ហិរញ្ញវត្ថុធំៗ ដើម្បី​ជា​តម្រូវការ​ប្រើប្រាស់​ទុន ដែល​មាននៅ​គ្រប់​ទីកន្លែង គ្រាន់តែ​យើង​បង្កើត​បរិយាកាស​វិនិយោគ​ឲ្យ​ល្អ ក្នុងប្រទេស​មាន​សន្តិភាព គឺ​អ្នកវិនិយោគ​ចូលចិត្ត​មក​វិនិយោគ​ណាស់។ អ្នករកស៊ី គេ​គិត​ណាស់ គិតពី​ចំណូល​រយៈពេល​ខ្លី ចំណូល​រយៈពេល​វែង សម្រាប់​បើកប្រាក់​ខែ​ដល់​បុគ្គលិក និយោជិត​របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here