តើការជួញដូរភាគហ៊ុននៅកម្ពុជាត្រូវគារពតាមលក្ខខណ្ឌដូចម្តេច?

ដោយៈម៉ាលីនណា

ភ្នំពេញៈ ការជួញដូរផ្សារហ៊ុន បាននិងកំពុងចាប់ផ្តើមពេញនិយមបណ្តើរៗ ប៉ុន្តែតើការជួញដូរនៅក្នុងទីផ្សារថ្មីនេះ ត្រូវគោរពលក្ខខ័ណ្ឌអ្វីខ្លះ?។

យោងតាមឯកសាររបស់និយតករមូលបត្រកម្ពុជាបានឲ្យដឹងថា ការជួញដូរផ្សារហ៊ុន ក្រុមហ៊ុននិងវិនិយោគិននានា ត្រូវគោរពតាមលក្ខខ័ណ្ឌសំខាន់ៗចំនួន៦​រួមមាន ទី១ ត្រូវមានទុនស្មើនឹងតម្លៃភាគហ៊ុន ដែលវិនិយោគិនចង់ទិញរួមជាមួយនិងកំរៃជើងសារ។ ទី២ ថ្លៃភាគហ៊ុនប្រចាំថ្ងៃត្រូវប្រែប្រួលក្នុងចន្លោះ10% នៃថ្លៃបិទផ្សារកាលពីថ្ងៃជួញដូរចុងក្រោយ ទី៣ ការជួញដូរត្រូវប្រើប្រាស់រូបិយប័ណ្ណរៀល ទី៤ ការជួញដូរត្រូវបានអនុញ្ញាតិដូចគ្នាចំពោះជនបរទេស។

ទី៥ ការជួញដូរអាចត្រូវបានធ្វើបន្តទៀត ទោះបីជាមិនទាន់មានការទូទាត់សាច់ប្រាក់ក៏ដោយ និងទី៦ ធ្វើការជួញដូរពីម៉ោង8:00ព្រឹកដល់ម៉ោង11:30ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងតែថ្ងៃបុណ្យជាតិ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here