ដោយ៖ សុផារី
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានដាក់ឲ្យដេញថ្លៃប្រាក់រៀល ៥០ ពាន់លានរៀលក្នុងប្រតិបត្តិការហិរញ្ញវត្ថុថ្មី (LPCO) ដល់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីបង្កើនការផ្តល់កម្ចីជាប្រាក់រៀលក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។
ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) លើកទី៩៦ នេះ នឹងដាក់ឲ្យដេញថ្លៃនៅថ្ងៃ២៦ ខែតុលា ឆ្នាំ២០២១ ដោយទឹកប្រាក់ដេញថ្លៃអតិបរមា មិនកំណត់នោះទេ។
ឥណប្រតិទាន ៩៦ ថ្ងៃ ១០,០០០,០០០,០០០ (ដប់ប៊ីលាន)រៀល
ឥណប្រតិទាន ១៨២ ថ្ងៃ ២០,០០០,០០០,០០០ (ដប់ប៊ីលាន)រៀល
ឥណប្រតិទាន ៣៦៤ ថ្ងៃ ២០,០០០,០០០,០០០ (ដប់ប៊ីលាន)រៀល
ចំនួនទឹកប្រាក់ដេញថ្លៃឈ្នះអតិបរមាមានកំរិត 20 ភាគរយនៃទឹកប្រាក់ដាក់ដេញថ្លៃនៃឥណប្រតិទាននីមួយ។
LPCO ជាប្រតិបត្តិការហិរញ្ញវត្ថុថ្មីមួយរបស់ NBC ដែលអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមដេញថ្លៃយកប្រាក់រៀលពីធនាគារជាតិនៃកម្ពុជា ទៅប្រើប្រាស់ដោយគ្រាន់តែដាក់មូលបត្រអាចជួញដូរបាន (NCD) ជាវត្ថុបញ្ចាំ។