អូស្ត្រាលីប្រកាសជួយកម្ពុជាក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ

         ដោយៈលក្ខិណា

         ភ្នំពេញៈ រដ្ឋាភិបាលអូស្រ្តាលី សន្យានឹងជួយស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្ដិកូវីដ១៩ ដើម្បីពន្លឿនការអភិឌ្ឍប្រទេសឈានទៅមុខយ៉ាងឆាប់រហ័ស ខណៈបណ្ដាប្រទេសជាដៃគូកម្ពុជាជាច្រើនទៀត ក៏បានសន្យាជួយដល់កម្ពុជាដូចគ្នា។

ក្នុងពិធីទទួលនូវសម្ភារវេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anacរបស់រដ្ឋាភិបាលអូស្រ្តាលី ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាមយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាពIndo- Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រកិច្ចសហប្រតិបត្តិការទៅវិញ ទៅមកក្នុងការដោះស្រាយជំងឺកូវីដ-១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្តរបស់ប្រទេសអូស្ត្រា លីក្នុងការជួយគាំទ្រ ដល់ការអភិវឌ្ឍនាពេលអនាគតរបស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

លោកគង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ថ្លែងអំណរគុណចំពោះ លោក ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកងទ័ពជើងទឹកអូស្ត្រាលីទាំងអស់ដែលបាននាំយកអំណោយសម្ភារ វេជ្ជសាស្ត្រប្រឆាំងជំងឺកូវីដ-១៩ មកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះ សីហនុ កងទ័ពជើងទឹកមូល ដ្ឋានសមុទ្ររាម យោធភូមិ ភាគទី៤ និងយោធភូមិភាគទី៥ ដែលបង្ហាញពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី និងជា ផ្នែកមួយនៃសកម្មភាពកិច្ចសហប្រតិបត្តិការជើងទឹកដ៏សំខាន់ របស់ប្រទេសអូស្ត្រាលីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២១ និងសូមឱ្យចំណងសាមគ្គីភាពនេះ កាន់តែមានភាពស្អិតល្មួតបន្ថែមទៀត រវាងប្រទេសនិង ប្រជាជននៃប្រទេសទាំងពីរ ។

កន្លងមកអូស្ត្រាលីតែងតែជួយដល់កម្ពុជា ទាំងថវិកានិងជំនួយបច្ចេកទេសនានាតាំងពីដើមនិងនៅក្នុងអំឡុងពេលកូវីដ១៩ផងដែរ។ អូស្ត្រាលក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជាលើវិស័យជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here