តម្លៃប្រេងឥន្ធនៈបានហក់ឡើងវិញថ្លៃ៤៣០០រៀលក្នុង១លីត្រ

         ដោយៈសិរីម៉ាលីនណា

         ភ្នំពេញៈ គិតត្រឹមសប្តាហ៍ទី៣នៃខែតុលានេះ ថ្លៃលក់រាយប្រេងឥន្ធនៈបានហក់ឡើងដល់៤៣០០រៀល សម្រាប់ប្រេងសាំងធម្មតា និងថ្លៃ៤០០០រៀល សម្រាប់ប្រេងម៉ាស៊ូត នៅក្នុង១លីត្រ ខណៈសប្តាហ៍ទី១និងទី២ តម្លៃប្រេងសាំងធម្មតាថ្លៃ ៤ ១០០រៀល និងប្រេងម៉ាស៊ូតថ្លៃតែ៣៨០០រៀល ក្នុង១លីត្រ។

យោងតាសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅល់តាមស្ថានីយ ដែលយើងទទួលបាននៅថ្ងៃទី១៨ ខែតុលានេះ បានឲ្យដឹងថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នឹងត្រូវលក់៤៤៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង៤ ១៦០រៀល សម្រាប់ប្រេងម៉ាស៊ូត។ ប្រភពដដែលបានបន្តថា ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុង១លីត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មបញ្ជាក់បន្ថែមថា ទាក់ទងនឹងតម្លៃប្រេងឥន្ធនៈ ក្រសួងមិនមែនជាអ្នកកំណត់ថ្លៃលក់រាយនៅកម្ពុជាទេ ពោលគឺក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាសដូចមានក្នុងឯកសារ។

ជុំវិញបញ្ហាថ្លៃលក់រាយប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១ ដល់១៥ ខែមករា ដើមឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃត្រឹមតែ៣២០០រៀល សម្រាប់ប្រេងសាំងធម្មតា និងថ្លៃ២៩៥០រៀលប៉ុណ្ណោះ សម្រាប់ប្រេងម៉ាស៊ូតនៅក្នុង១លីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here