គន្លឹះ៦យ៉ាងក្នុងការបង្កើតក្រុមជំនាញទីផ្សារតាមប្រព័ន្ធអនឡាញសម្រាប់សហគ្រិនថ្មីថ្មោង

ដោយៈលក្ខិណា

ភ្នំពេញ: មានអាជីវកម្មជាច្រើន បានរងផលប៉ះពាល់ ខ្លះក៏បានផ្អាក ខ្លះទៀតក៏បិទទ្វារតែម្ដង ប៉ុន្តែអាជីវកម្មមួយបែរជាចាប់ផ្ដើមរីកដុះដាលកាន់តែច្រើន នៅក្នុងវិបត្តិនៃគឺអាជីវកម្មតាមប្រព័ន្ធអនឡាញក្នុងវិបត្តិកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្ងៃនេះយើងនឹងបង្ហាញជូនគន្លឹះសំខាន់ៗចំនួន៦ សម្រាប់សហគ្រិនថ្មីថ្មោងក្នុងការពិចារណា បង្កើតក្រុមជំនាញទីផ្សារតាមប្រព័ន្ធអាញ ដែលគន្លឹះទាំងរៀបរៀងដោយបណ្ដុំសហគ្រិនខ្មែរ។

១ ជ្រើសរើសសមាជិកក្រុមដែលត្រឹមត្រូវ និងមានជំនាញ
ជំហានដំបូងដែលត្រូវធ្វើ គឺស្វែងរកសមាជិកក្រុមដែលត្រឹមត្រូវ មានបុគ្គលិកលក្ខណៈល្អ អាចធ្វើការជាក្រុមបាន មានជំនាញជាក់លាក់ មានការប្ដេជ្ញាចិត្តខ្ពស់ អាចបត់បែនបានគ្រប់កាលៈទេសៈ មានភាពច្នៃប្រតិដ្ឋខ្ពស់ និងមានភាពឯករាជ្យក្នុងការធ្វើការងារ។ ម្យ៉ាងវិញទៀត បេក្ខជនដែលល្អគួរណាស់ដឹងច្បាស់ ពីប្រភេទសេវាកម្មរបស់អាជីវកម្ម ស្គាល់ពីទីផ្សារ និងអាចចែករំលែកគំនិតល្អៗ ដើម្បីសម្រួលដំណើរការផ្សព្វផ្សាយ។

២ ផ្សាភ្ជាប់សកម្មភាពការងារជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន
យល់ច្បាស់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីឆ្ពោះទៅទិសដៅដែលត្រឹមត្រូវ ដោយក្រុមហ៊ុន អាចបង្កើតប្រព័ន្ធដំណើរការរួមមួយដែលអាចភ្ជាប់ និងតាមដានសកម្មភាពរបស់សមាជិកក្រុមទាំងមូល និងមានប្រព័ន្ធផ្ទុកកម្រងឯកសារសំខាន់នានា ហើយត្រូវមានបើកកិច្ចប្រជុំប្រចាំថ្ងៃ ឬសប្ដាហ៍ សម្រាប់កិច្ចពិភាក្សាស្វែងរកគំនិតថ្មីៗ និងរៀបរាប់ពីដំណើរការការងារដែលម្នាក់ៗមានក្នុងដៃ។

ការធ្វើបែបនេះគឺដើម្បីចៀសវាងក្នុងករណី សមាជិកម្នាក់ណាដើរខុសទិសដៅ ហើយអាចឱ្យអ្នកដទៃទៀត ក្នុងក្រុមទាញពួកគេមកចំទិសដៅវិញ។

៣ បង្កើតដំណាក់កាលអនុវត្តការងារ
ក្រុមហ៊ុនគួរបង្កើតដំណាក់កាល នៃដំណើរការការងារនីមួយៗ ដើម្បីជាការណែនាំសម្រាប់សមាជិកក្នុងក្រុមឲ្យងាយស្រួលយល់ និងចាប់ផ្ដើមធ្វើការងាររបស់ពួកគេ ដោយរលូន។ សម្រាប់ក្រុមទីផ្សារវិញ ត្រូវការទាមទារឱ្យមានភាពជិតស្និទ្ធ រវាងសមាជិកៗម្នាក់ដើម្បីសម្រេចយុទ្ធនាការឱ្យជោគជ័យ និងទាន់ពេលវេលាដែលបានកំណត់។

៤ ជ្រើសរើសប្រព័ន្ធទំនាក់ទំនងដែលត្រឹមត្រូវ
អ្វីម្យ៉ាងដែលសំខាន់ សម្រាប់ក្រុមទីផ្សារជំនាញ ដែលផ្ដោតលើការងារពីផ្ទះ គឺប្រព័ន្ធប្រាស្រ័យទាក់ទងគ្នា។ ពួកគេត្រូវទាក់ទង និងសហការគ្នា ដើម្បីពិភាក្សាពីផែនការ និងបញ្ចេញគំនិត ដើម្បីសម្រេចបាននូវភាពជោគជ័យ លើគម្រោងការនីមួយៗ។ ក្នុងនោះ ប្រព័ន្ធទំនាក់ទំនងអនឡាញដែលល្អ និងផ្ដល់ភាពងាយស្រួលនៅក្នុងការធ្វើការ មានដូចជា Zoom, Google Meet ជាដើម សម្រាប់ការពិភាក្សា និង ការផ្ទុកឯកសារជាលក្ខណៈរួម មានដូចជា G-Suite និង Dropbox ជាដើម។

៥ ប្រព័ន្ធរក្សាសុវត្ថិភាព
គ្រោះថ្នាក់ជាចម្បងសម្រាប់ការធ្វើការពីផ្ទះ ឬធ្វើតាមប្រព័ន្ធអនឡាញ គឺការរក្សាសុវត្ថិភាពព័ត៌មាន ដើម្បីចៀសវាងពីការលួច យកឯកសារនានាពីជនឧក្រិដ្ឋ តាមប្រព័ន្ធអ៊ីនធើណេត ។ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នឱ្យខ្លាំង លើបញ្ហានេះដោយ ត្រូវរៀបចំទុកមុននូវក្រុមការងារបច្ចេកទេស សម្រាប់បង្កើតប្រព័ន្ធមួយ ដែលមានសុវត្ថិភាពខ្ពស់ និងបញ្ចូលគោលការណ៍ច្បាស់លាស់ក្នុងការគ្រប់គ្រងទិន្នន័យ។

៦ មានភាពច្បាស់លាស់នៅក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ
ជាធម្មតា នៅក្នុងការធ្វើទីផ្សារ ឬការផ្សព្វផ្សាយនានា ត្រូវការកញ្ចប់ថវិកាមួយចំនួន សម្រាប់ការធ្វើប្រតិបត្តិការ។ ក្នុងចំណុចនេះ ជាម្ចាស់អាជីវកម្ម គួរមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ជាទីបំផុត លើចំណាយនានា ដើម្បីជៀសវាងពីភាពមិនប្រក្រតីនៃការ ប្រើកញ្ចប់ថវិកាលើសពីតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here