ធនាគារអភិវឌ្ឍអាស៊ី ជំរុញកម្មវិធីអន្តរូបតីយកម្មសហគ្រាសធុនតូច និងមធ្យមរវាង តំបន់មេគង្គនិងប្រទេសឥណ្ឌា

ដោយៈសុជាតា

ភ្នំពេញៈ ដើម្បីពង្រឹងចង្វាក់តម្លៃពិភពលោក និងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និង បណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ មានដូចជាប្រទេសថៃឡង់  ប្រទេសវៀតណាម កម្ពុជា ធនាគារអភិវឌ្ឍអាស៊ីបានរៀបចំកម្មវិធី ផ្សាភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យមនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ។

កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាល ទីផ្សារបណ្តាញសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅតំបន់នេះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍បណ្តាញពាណិជ្ជកម្មលើកទីពីរ ដែលជំរុញកសិពាណិជ្ជកម្ម ឆ្លងប្រ​ទេស ដែលនឹងកើនឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ ខាងមុខ ដែលព្រឹត្តិការណ៍នេះផ្តល់នូវឱកាសក្នុងជួបប្រាស័យ និងពង្រីកបណ្តាញជាមួយនឹងអ្នកនាំចេញ អ្នកនាំចូលផលិ​តកម្ម សេវាកម្ម ជំនាញខាងវិស័យកសិកម្ម និងម្ហូបអាហារនៅក្នុងប្រទេសឥណ្ឌា ប្រទេ​សថៃ ប្រទេសវៀតណាម និង ប្រទេសកម្ពុជា។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានលើកឡើងពីវគ្គបណ្តុះបណ្តាល ដែលអ្នកជំនាញខាងនាំចេញ នាំចូល ពីប្រទេសឥណ្ឌា និងបណ្តាអនុតំបន់ទន្លេមេគង្គនឹងផ្តល់បច្ចេកទេសទៅលើនិតិវិធីនាំចេញ នាំចូល និងបទប្បញ្ញត្តិនានានៅក្នុងនាំចេញ និងនាំចូលផលិតផលកសិកម្ម និងម្ហូបអាហារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here