រដ្ឋាភិបាលអនុម័តគំរោងវិនិយោគតម្លៃជាង៣៣លានដុល្លារអាមេរិក

        ដោយៈគង់ សិរីជេស៊ីកា

        ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនចំនួនពីរ ជាមួយទុនវិនិយោគ៣៣,១លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន២កន្លែង នៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២១បានឲ្យដឹងថា ក្រុមហ៊ុនដែលទទួលបានការអនុម័តទាំង២នោះ រួមមានទី១ ក្រុមហ៊ុន XIN XINGLE LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគ ៣,១ លានដុល្លារ បង្កើតរោងចក្រផលិតកាបូប នៅភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ក្រុមហ៊ុន SOLAR LONG PV-TECH (CAMBODIA) CO., LTD. ដែលនឹងបោះទុន ៣០ លានដុល្លារ បង្កើតរោងចក្រផលិត និងផ្គុំតម្លើងងបន្ទះសូឡា និងគ្រឿងបង្គុំ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

គម្រោងវិនិយោគរោងចក្រថ្មីទាំង២កន្លែងនេះ នឹងជួយបង្កើតការងារដល់ប្រជាពល​រដ្ឋកម្ពុជា រហូតដល់ ១១១៨ កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here