រដ្ឋបាលខេត្តកែបបន្តលើកកំពស់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋដើម្បីលើកកំពស់សោភ័ណភាពក្រុង

ដោយៈគង់ ម៉ាលីនណា

កែបៈ រដ្ឋបាលខេត្តកែបបាន និងកំពុងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីលើកកំពស់សោភ័ណភាពក្រុង ក៏ដូចជា សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ​ វិថីរុក្ខាពិសិដ្ឋ លេខ១៣៣៤ E​ ប្រវែង៣,៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ​ ស្ថិតនៅសង្កាត់ព្រៃធំ ក្រុង​កែប​ ខេត្តកែប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេដ្ឋារចនាសម្ព័ន្ឋសំខាន់នេះ វិនិយោគឡើងដោយស្របតាមផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនីយោគ៣ឆ្នាំរំកិល​ របស់រដ្ឋបាលខេត្ត​ នៅរសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២១​ នេះ។

លោកសោម ពិសិដ្ឋ ដែលបានអញ្ជើញដាក់ឲ្យដំណើរការផ្លូវសំខាន់នេះ បានសម្តែងនូវក្តីរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូលដែលទទួលបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែគិតគូរ ពីតម្រូវការចំបាច់របស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកបន្តថា ហេតុនេះទើប​សម្តេចតេជោ ហ៊ុន សែន ខិតខំជំរុញអោយមានការអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដៅប្រែក្លាយពីទីជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន​ ដោយឡែក​ វិថីរុក្ខាពិសិដ្ឋ​ លេខ១៣៣៤E ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៣៣​ ទៅផ្លូវជាតិលេខ៣៣A ជាផ្លូវដ៏សំខានរបស់ខេត្ត​ ដែលជំរុញអោយមានកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយការកកស្ទះចរាចរណ៍​ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនផលិតផល-កសិផលគ្រប់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here