សញ្ញា​វិជ្ជមាន៖ ការវិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​បាន​ហក់​ឡើង​ខ្ពស់​ជាថ្មី បន្ទាប់ពី​វិបត្តិ

ដោយ ហេង ហ្សូ​លី

ប៉េកាំងៈ ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​ចិន បាន​ហក់​ឡើង ១១,៧% ជា​កំនើន​ដែល​គេ​មើលឃើញ​មាន​ល្បឿន​លឿន​ជាង៨,៥% ធៀប​នឹង​ខែមិថុនា​កន្លងមក។ នេះ​បើ​យោងតាម​ការ​គណនា​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើ​ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ។

ការវិនិយោគ​លើ​អចលនទ្រព្យ កាលពី​ខែ​មុន​របស់​ប្រទេស​ចិន បាន​កើនឡើង​យ៉ាង​រហ័ស គិត​ចាប់តាំងពី​ខែមេសា​ឆ្នាំ២០១៩ ដែលមាន​ការគាំទ្រ​ដោយ​សកម្មភាព​សាងសង់​រឹងមាំ និង​ការផ្តល់​ប្រាក់កម្ចី​កាន់តែ​ងាយស្រួល នៅពេលដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញ​បន្តិចម្តងៗពី​វិបត្ដិ​មេរោគ​រាតត្បាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់​រយៈពេល​ពី​ខែមករា​ដល់​ខែកក្កដា ការវិនិយោគ​លើ​អចលនទ្រព្យ​បាន​កើនឡើង៣,៤ភាគរយ ដែល​លឿន​ជាង​កំណើន១,៩ភាគរយ នៅក្នុង​ចន្លោះ​ខែមករា និង​ខែ មិថុនា។

ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន ស្ថិតក្នុង​ចំណោម​ការ​ងើប​ឡើងវិញ​ដំបូង បន្ទាប់ពី​ការបើក​ឡើងវិញ​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ ដោយសារ​ឥណទាន​មានតម្លៃ​ថោក ក៏ដូចជា​ការបន្ធូរបន្ថយ លើ​ការទប់ស្កាត់​ការរស់នៅ​ក្នុង​ទីក្រុង ដោយ​អ្នកវិភាគ​មួយចំនួន​បាន​ព្រមាន​អំពី​ភាពផុយស្រួយ ដែលមាន​សក្តានុពល​នៅក្នុង​ទីក្រុងធំ។

ការលក់​អចលនទ្រព្យ តាម​តំបន់​បាន​កើនឡើង៩,៥%ក្នុង​ខែកក្កដា បើ​ធៀប​នឹង​កំណើន២,១%ក្នុង​ខែមិថុនា។

ការស្ថាបនា​ថ្មី​បានចាប់ផ្តើម​វាស់វែង ដោយ​ផ្ទៃដី​បាន​កើនឡើង១១,៣% កាលពី​ខែ​មុន​បើ​ប្រៀបធៀប​ទៅនឹង​ខែមិថុនា៨,៩% ៕

LEAVE A REPLY

Please enter your comment!
Please enter your name here