ធនាគារជាតិនៃកម្ពុជាលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ដោយពង្រឹងដល់ការរក្សាស្ថិរភាពថ្លៃតម្លៃប្រាក់រៀល

ដោយៈសុជាតា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថា​នធនាគារនិងហិរញ្ញវត្ថុ នៅសាលប្រជុំនៃសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន និងបន្តផ្ទាល់តាមរយៈប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិតជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេស បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី ២២ ខែកញ្ញា ​​​នេះថា មានគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានជួបពិភាក្សា ផ្លាស់ប្តូរយោបល់ពីបច្ចុប្បន្នភាព នៃវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅកម្ពុជា បញ្ហាប្រឈម និងការអនុវត្តគោលនយោបាយនិងវិធានការនានា ដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញ និងទិសដៅអាទិភាព។

ក្នុងស្ថានភាពដែលកម្ពុជាក៏ដូចជាប្រទេសនានា កំពុងប្រឈមនឹងភាពមិនច្បាស់​លាស់ ដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩ តួនាទីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានា  ដើ​   ម្បីគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ប្រកបដោយភាពជឿជាក់។ នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំ អង្គប្រជុំក៏បានពិភាក្សាលើសារៈសំខាន់នៃប្រាក់រៀល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ដែលនឹងពង្រឹងដល់ការរក្សាស្ថិរភាពថ្លៃ តម្លៃប្រាក់រៀល និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

កិច្ចជំនួបនេះត្រូវបានរៀបចំឡើងជាប្រចាំ ដើម្បីពង្រឹងការពិភាក្សាផ្នែកគោលនយោបាយ រវាងធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here