ហេតុផលចំនួន៥ដែលម្ចាស់អាជីវកម្មគួរកត់ត្រាចំណូលចំណាយរបស់ខ្លួន ឱ្យបានច្បាស់លាស់

        ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងការធ្វើអាជីវកម្មការកត់ត្រាចំណូល ចំណាយគឺជារឿងចាំបាច់ណាស់ក្នុងការឱ្យដឹងថា តើអាជីវកម្មនោះចាយប៉ុន្មានចូលប៉ុន្មាន និងដើម្បីឱ្យដឹងពីប្រាក់ចំណេញរបស់ខ្លួន ក៏ដូចជា ការគ្រប់គ្រងចំណូលចំណាយបានល្អទៀតផង។

មានហេតុផលចំនួន៥ ដែលធ្វើឱ្យម្ចាស់អាជីវកម្មត្រូវតែកត់ត្រាចំណូល ចំណាយរបស់ខ្លួនឱ្យបានច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.ជួយម្ចាស់សហគ្រិនតាមដាន និងបែកចែកហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្ម

នៅពេលកត់ត្រាចំណូលផ្ទាល់ខ្លួន និងចំណូលអាជីវកម្មដាច់ដោយឡែកពីគ្នា យើងនឹងដឹងថា តើអាជីវកម្មរបស់យើងបានចំណូលមកពីណាខ្លះ និងចាយទៅណាខ្លះ ។ ការធ្វើបែបនេះ នឹងធ្វើឱ្យអាជីវកម្មកំលាយខ្លួន ពីអាជីវកម្មបែបលក្ខណៈគ្រួសារ ទៅជាអាជីវកម្មលក្ខណៈផ្លូវការ។

២.ពង្រឹងទៅលើទំនុកចិត្តក្នុងការសម្រេចចិត្ត

នៅពេលដែលយើងចាប់ផ្ដើមធ្វើការកត់ត្រាចំណូល ចំណាយច្បាស់លាស់ ពេលនោះ យើងមានទិន្នន័យគ្រប់គ្រាន់ក្នុងការដឹងថា តើចំណូលរបស់យើងមានប្រភពមកពីណាខ្លះ ហើយផលិតផលណាខ្លះដែលមានចំណូលច្រើន ផលិតផលណាមានចំណូលតិច និងដឹងពីការចំណាយណាដែលចាំបាច់និងមិនចាំបាច់។ នៅពេលនោះហើយធ្វើឱ្យយើងមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការពង្រីកទុនទៅលើផលិតផលមួយណា។

៣.ពង្រឹងទៅលើទំនុកចិត្តទៅលើដៃគូអាជីវកម្មនិងក្រុមគ្រួសារ

នៅពេលដែលមានទិន្នន័យចំណូលចំណាយពិតប្រាកដ នៅពេលដែលយើងកត់ត្រាត្រឹមត្រូវ នៅពេលនោះហើយយើង អាចបង្ហាញទៅដៃគូរបស់យើង ធ្វើឱ្យដៃគូរបស់យើងកាន់តែទុកចិត្តលើការដឹកនាំអាជីវកម្មរបស់យើង ។

៤. ដឹងពីសុខភាពអាជីវកម្ម

នៅពេលដែលយើងចាប់ផ្ដើមធ្វើការ កត់ត្រាចំណូលចំណាយ យើងអាចទាញយករបាយការណ៍ និងមើលរបាយការណ៍នោះបាន ដែលអាចវាស់វែងបានថាតើអាជីវកម្មរបស់ខ្លួនល្អឬយ៉ាងណា។

៥. ធ្វើជាឯកសារសម្រាប់កម្ចី

យើងអាចយកបញ្ជីចំណូល ចំណាយរបស់យើង ទៅធ្វើជាឯកសារសម្រាប់ស្វែងរកទុកបង្វិលពីស្ថាប័នផ្ដល់កម្ចីនានា។ ដូច្នេះនៅពេលដែលយើងមានការកត់ត្រា ច្បាស់​លា ស់ គេក៏អាចជឿទុកមកលើយើងហើយ យើងក៏អាចយកលុយនោះទៅពង្រីកទៅលើអាជីវកម្មរបស់យើងបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here