ការបញ្ជាទិញលក់សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារABA កើនដល់១៩,៤ពាន់ឯកតាក្នុងត្រីមាសទី២

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ មានការដាក់បរិមាណបញ្ជាសរុបមានចំនួន ១៩,៤ ពាន់ឯកតា ដែលបរិមាណបញ្ជាលក់មានចំនួនប្រមាណ ១៩ ពាន់ឯកតា និងបរិមាណបញ្ជាទិញមានចំនួន ៤០៤ ឯកតា (អនុបាតបញ្ចូលក់ធៀបនឹងបញ្ចាទិញមានចំនួន ៤៧)នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យរបស់គណៈកម្មការមូលបត្រកម្ពុជា។

ចំពោះវិនិយោគិនចូលរួមដាក់បញ្ជាមានចំនួន ៦ រូប ដែលសុទ្ធតែជាវិនិយោគិនរូបវន្តបុគ្គល ដែលក្នុងនោះជនជាតិខ្មែរចំនួន ៥ រូប និងអាឡឺម៉ង់ចំនួន ១ រូប។ ជាលទ្ធផល សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ត្រូវបានជួញដូរ ចំនួន ៤០០ ឯកតា ក្នុងតម្លៃ ៤០.២ លានរៀល (ប្រហែល ៩.៨២ ពាន់ដុល្លារសហរដ្ឋអាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សញ្ញាបណ្ណសាជីវកម្ម អេប៊ីអេ ត្រូវបានបោះផ្សាយកាលពីថ្ងៃទី14 ខែសីហា ឆ្នាំ2019 ក្នុងទំហំទឹកប្រាក់សរុបចំនួន 84.821 ប៊ីលានរៀល (ប្រហាក់ប្រហែលនឹង 21 លានដុល្លារអាមេរិក)។ សញ្ញាបណ្ណនេះ មានរយៈពេល 3 ឆ្នាំ និងមានអត្រាគូប៉ុងប្រចាំឆ្នាំ 7.75%។

សញ្ញាបណ្ណសាជីវកម្មរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ត្រូវបានសម្រេចឱ្យចុះបញ្ជីជាផ្លូវការនៅ ផ . ម.ក . ។ សញ្ញាបណ្ណសាជីវកម្មនេះ មានឈ្មោះថា” សញ្ញាប សាជីវកម្ម អេ ប៊ី អេ ដែលមានអត្រាគូប៉ុងចំនួន ៧,៧៥ % ក្នុងមួយឆ្នាំ ជាមួយនឹងឥណប្រតិទានរយៈ ពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ រហូតដល់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ គឺជាធនាគារពាណិជ្ជដំបូងបង្អស់ដែលបានបោះផ្សាយ លក់សញ្ញាបណ្ណសម្រាប់វិនិយោគិនស្ថាប័ន និងវិនិយោគិនរូបវន្តបុគ្គល ជាមួយនឹងអត្រាគូប៉ុង ៧,៧៥ % ដែលខ្ពស់ជាងអត្រាដាក់ប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារពាណិជ្ជ។ បន្ថែមពីនេះ សញ្ញាបណ្ណ នេះទទួលបានចំណាត់ថ្នាក់លទ្ធភាពសង “B” ចេញដោយភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global Ratings៕

LEAVE A REPLY

Please enter your comment!
Please enter your name here