អ្នកប្រើប្រាស់ Hattha Mobile អាចមានឱកាសឈ្នះប្រាក់ជារៀងរាល់ថ្ងៃ ដែលទឹកប្រាក់ផ្តល់ជូនសរុបរហូតដល់១០០,០០០ដុល្លារ

ដោយៈសហការី

ភ្នំពេញៈ  ​ Shopping អនឡាញម៉ាសប្បាយ និងចំណេញអស់ស្ទះ ពីកម្មវិធី ផ្ទេរប្រាក់ បានប្រាក់! របស់ធនាគារហត្ថា ដែលអតិថិជន និងដៃគូសហការទាំងអស់នឹងទទួលបានការផ្តល់ជូនប្រាក់ត្រលប់ចូលគណនីវិញ រាល់ពេលធ្វើប្រតិបត្តិការក្នុងការទូទាត់ថ្លៃទំនិញ ឬទទួលការទូទាត់ថ្លៃទំនិញ តាមរយៈកម្មវិធី Hattha Mobile។

កម្មវិធីផ្ទេរប្រាក់ បានប្រាក់! ដ៏អសា្ចរ្យនេះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណុចដ៏វិសេសវិសាលនៃកម្មវិធី ផ្ទេរប្រាក់ បានប្រាក់! នោះគឺអតិថិជន និងដៃគូសហការនឹងទទួលបាន២,០០០ រៀល ឬ០.៥០ ដុល្លារ រហូតដល់៤,០០០រៀល ឬ១ដុល្លារអាមេរិកត្រលប់ មកគណនីវិញក្នុងមួយប្រតិបត្តិការ ហើយការផ្តល់ជូននេះមានទឹកប្រាក់សរុបរហូតដល់១០០,០០០ដុល្លារអាមេរិក។ ដូច្នេះបើអ្នកធ្វើប្រតិបតិ្តការកាន់តែច្រើនតាមរយៈHattha Mobile ដូចជាទទួលការទូទាត់ថ្លៃទំនិញ ទិញទំនិញអនឡាញ ទិញអាហារតាមអនឡាញ ទូទាត់សេវាដឹកជញ្ជូនអនឡាញ និងទិញ/បញ្ចូលហ្គាស៍ អ្នកនឹងទទួលបានប្រាក់ត្រលប់មកវិញកាន់តែច្រើន។

សូមគូសបញ្ជាក់ផងដែរថា កម្មវិធីផ្ទេរប្រាក់ បានប្រាក់! ត្រូវបានផ្តល់ជូនអតិថិជនទូទៅ និងដៃគូសហការដែលបានចុះឈ្មោះចូលរួម និងគោរពទៅតាមលក្ខខណ្ឌនានារបស់កម្មវិធី។ អតិថិជនដែលចូលរួមជាមួយកម្មវិធីនេះបានមានដូចជា៖

  • អ្នកលក់អនឡាញ ដែលតែងតែLiveលក់ទំនិញ តាមបណ្តាញសង្គមជាទៀងទាត់។
  • អ្នកដឹកជញ្ជូនម្ហូបអាហារ និងអ្នកដឹកជញ្ជូនទំនិញឱ្យអ្នកលក់ឡនឡាញ
  • អ្នកលក់ហ្គាស៍ ឬអ្នកបញ្ចូលហ្គាស៍ សម្រាប់ចង្រ្កានចំអិនម្ហូបអាហារ
  • អតិថិជនទូទៅ ដែលបានប្រើប្រាស់សេវា Hattha Mobile ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មជូនអ្នកខាងលើ។

តោះ! នៅចាំអីទៀត Shopping​ ទាំងអស់គ្នា! ចំណេញទាំងប្រាក់ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់!។

ដើម្បីជ្រាបព័ត៌មានឱ្យកាន់តែច្បាស់ សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here