ចំណេះដឹង! តើនិតិវិធីរបស់ប្រតិបត្តិការប្រព័ន្ធទូទាត់ជាតិធ្វើឡើងយ៉ាងដូចម្តេច?

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ដំណើរការប្រព័ន្ធទូទាត់សងប្រាក់ពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់រវាងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ឬប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជានិងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់នូវការទូទាត់សុទ្ធចុងក្រោយ លើកាតព្វកិច្ចដែលបានផាត់ទាត់ តាមរយៈប្រព័ន្ធទូទាត់រាយ និងការដកនិងទទួលមូលនិធិផ្សេងៗ របស់រតនាគារជាតិ។

ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា មានតែស្ថាប័នរដ្ឋ និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះ ដែលអាចបើកគណនីនៅធនាគារជាតិនៃកម្ពុជាបាន។ ឯកត្តជន និងក្រុមហ៊ុនធុរកិច្ច មិនមែនហិរញ្ញវត្ថុឯកជនផ្សេងៗ មិនអាចប្រើប្រាស់មធ្យោបាយទូទាត់របស់ធនាគារជាតិនៃកម្ពុជាឡើយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីការកំណត់បើកគណនីឲ្យតែរាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ពុំមានកំណត់លក្ខខ័ណ្ឌផ្សេងៗ ដើម្បីបើកគណនីនៅធនាគារជាតិនៃកម្ពុជាឡើយ ដូចជា ទំហំទ្រព្យសកម្មអប្បបរមា ឬចំនួននៃការទូទាត់ជាដើម។

ធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណទាំងអស់ តម្រូវឲ្យបើកគណនីបីប្រភេទនៅធនាគារជាតិនៃកម្ពុជា រួមមាន គណនីចរន្ត គណនីប្រាក់បម្រុងកាតព្វកិច្ច និងគណនីប្រាក់តម្កល់ធានាលើដើមទុន។ រាល់ប្រតិបត្តិការផ្សេងៗ ដូចជា ដាក់ប្រាក់ ដកប្រាក់ឬបង្វែរគឺត្រូវធ្វើឡើងតាមរយៈគណនីចរន្ត។

ជាគោលការណ៍ ការប្រាក់មិនត្រូវបានផ្តល់ចំពោះសមតុល្យ ក្នុងគណនីចរន្តឡើយ ។ចំពោះធនាគារពាណិជ្ជ ជាសមាជិករបស់សភាផាត់ទាត់ជាតិត្រូវមានគណនីដាច់ ដោយឡែកមួយផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុងដំណើរការទូទាត់ហៅថាគណនីទូទាត់។

លើសពីនេះធនាគារជាតិ នៃកម្ពុជាក៏ផ្តល់ឥណទានវិបារូបន៍ ដល់ធនាគារជាសមាជិកសភាផាត់ទាត់ជាតិទាំងអស់ សម្រាប់ដោះស្រាយក្នុងករណី កង្វះខាតសន្ទនីយភាពសម្រាប់ការទូទាត់ជាបណ្តោះអាសន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here