ដោយៈសុជាតា
ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកឧកញ៉ាសំ សុខនឿន (Sam Sn) បានលើកឡើងចំនុច 7 យ៉ាងដែលភ្នាក់ងារអចលនទ្រព្យគួរជៀសវាង ដើម្បី ទទួលបានភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។
ចំណុចសំខាន់ៗចំនួន៧ ដែលលោកលើកយកមកបង្ហាញនោះរួមមានដួចជា ទី១ ជៀងវាងលក់អចលនវត្ថុណាដែលខ្លួនមិនស្គាល់ម្ចាស់។ ទី២ ជៀសវាងដាក់តម្លៃបន្ថែម គួរយកតែកុងស្យុង ឬកម្រៃជើងសារបានហើយ។ ទី៣ ជៀសវាងលក់អចលនវត្ថុណា ដោយមិនផ្តាច់មុខទាំង ដែលម្ចាស់កំពុងរស់នៅទីនោះ។ ទី៤ ជៀសវាងលក់អចលនវត្ថុណាដែលម្ចាស់ដាក់ស្លាកលក់ខ្លួនឯង។
ទី៥ ជៀសវាងលក់អចលនវត្ថុណាដែលមិនស្របច្បាប់។ ទី៦. ជៀសវាងការខំប្រឹងរកដីជូនអ្នកទិញណា ដែលមិនដឹងថា អ្នកទិញមកពីប្រភពណាច្បាស់ពិតប្រាកដ គឺការឮតាមគ្នា ឬច្រើនដំណពេក។ និងទី៧ ជៀសវាងការស៊ីដាច់កុងស្យុងគ្នា ទោះតិច ឬច្រើនត្រូវចេះចែករំលែកគ្នា៕