បណ្តាប្រទេសអាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញប្រកបដោយការទទួលខុសត្រូវ

        ដោយៈលក្ខិណា

ភ្នំពេញៈ បណ្ដាប្រទេសក្នុងតំបន់អាស៊ានបាន និងកំពុងពន្លឿនផែនការទេសច​រណ៍អន្តរជាតិឡើងវិញ បន្ទាប់ពីរឹតបន្តឹងអស់រយៈពេលជាយូរ ដោយសារតែកូវីដ១៩ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជា ក្រោយវេទិកាទេសចរណ៍ពិភពលោកឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១៥ កញ្ញា២០២១កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសដដែលនេះឱ្យដឹងថា កិច្ចពិភាក្សាបានវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងប្រទេសសមាជិកអាស៊ាន ចែករំលែកបទពិសោធន៍ស្តីពីការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ និងចែករំលែកទស្សនទាន លើការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ។

កិច្ចពិភាក្សាមានជំហរ និងការយល់ឃើញរួមដូចជា អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ដើម្បីបើកទេសចរណ៍ តំបន់ឡើងវិញនាពេលខាងមុខ តាមរយៈការសម្របសម្រួលវិធានធ្វើដំណើរ ដោយយកផែនការស្តារវិស័យទេសចរណ៍អាស៊ាន និងគោលការណ៍ណែនាំស្តីពី អនាម័យ និងសុវត្ថិភាព (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ជាមូលដ្ឋាននៃការបើកឡើងវិញដោយចាប់ផ្តើមពីទេសចរណ៍ផ្ទៃក្នុងអាស៊ាន។

លោកទិត ចន្ថា ដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ក៏បានចែករំលែកអំពីភាពជឿនលឿនទៅមុខ នៃការចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា ការអនុវត្តផែនទីចង្អុលផ្លូវលើការស្តារ និងលើកស្ទួយទេសសចរណ៍កម្ពុជា អំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ការរៀបចំផែនការយុទ្ធសាស្ត្របើកទេសចរណ៍ សុវត្ថិភាពនាពេលខាងមុខ ការអនុវត្តSOP ក្នុងវិស័យ​ទេសចរណ៍នៅកម្ពុជាជាដើម។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអាស៊ាន ក្នុងការចូលរួមទប់ទល់ និងដោះស្រាយផលប៉ពាល់នៃវិបត្តិកូវីដ១៩ លើវិស័យទេសចរណ៍តាមរយៈលទ្ធផលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានស្ដីពី ជំងឺកូវីដ១៩ នាខែមេសា ឆ្នាំ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធនាខែកុម្ភ: ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានកិច្ចប្រជុំ និង ឥណ្ឌូណេស៊ីជា អនុប្រធាន ។

ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានស្នើសុំឲ្យ World Tourism Forum Institute ដែលមាន លោក Taleb Rifai អតីតអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ជាអគ្គលេខាធិការ ធ្វើជាដៃគូគាំទ្រ និងជំរុញការបើកទេសចរណ៍អាស៊ានឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here