ក្រសួងទេសចរណ៍អញ្ជើញក្រុមហ៊ុនឯកជនដេញថ្លៃលើរមណីយដ្ឋានតេទឹកពុះ ក្នុងស្រុកឱរ៉ាល់

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងទេសចរណ៍បានអញ្ជើញក្រុមហ៊ុនឯកជន ចូលរួមក្នុងសកម្មភាពដេញថ្លៃ ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានតេទឹកពុះ ស្ថិតក្នុងឃុំចំនួនពីរ នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមព៌តមានដែលបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងទេសចរណ៍នារសៀលថ្ងៃទី១៥ កញ្ញានេះបានឲ្យដឹងថា ក្រោមក្របខណ្ឌកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ (TCBP) ដែលទទួលបានជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រសួងទេសចរណ៍ សូមអញ្ជើញក្រុមហ៊ុនសេវាប្រឹក្សាយោបល់ ផ្តល់សេវាកម្មក្នុងការរៀបចំផែនការអភិវឌ្ឍន៍ ទេសចរណ៍ សម្រាប់រមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ។

ការអភិវឌ្ឍន៍រមណីយដ្ឋាននេះ ដោយផ្តោតលើទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ក្នុងការធានាឲ្យបាននូវនិរន្តភាព នៃការអភិវឌ្ឍតាមសហគមន៍មូលដ្ឋាន ការគ្រប់គ្រងវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយ និងសមាហរណកម្មជាមួយផែនការអភិវឌ្ឍន៍នានា ចូលរួមរៀបចំដាក់សំណើដេញថ្លៃលើសកម្មភាព “រៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ នៅក  ម្រិ​តមូលដ្ឋាន សម្រាប់តំបន់រមណីយដ្ឋានទេទឹកពុះ ទំនប់ស្ទឹងតាសាល និងអន្លង់ភេតាពយ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here