រដ្ឋមន្រ្តីសេដ្ឋកិច្ចចេញប្រកាសលើការយកព​ន្ឋបន្ថែមលើសេវាកម្មឌីជីថល

        ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ ឧបនាយុករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្ន បានចេញប្រកាសស្ដីពី វិធាននីតិវិធីនៃការអនុវត្ដអាករ លើតម្លៃបន្ថែមចំពោះ ប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ដែលទទួលបាននាព្រឹកថ្ងៃទី១៥ កញ្ញានេះបានឲ្យដឹងថា ប្រកាសនេះមានគោលបំណងកំណត់វិធាន និងនីតិវិធីអនុវត្តន៍ និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែម លើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដោយអ្នកជាប់ពន្ធ អនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា សម្រាប់ប្រើប្រាស់ ក្នុងកម្ពុជា ស្របតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសេដ្ឋកិច្ចបានបន្ថែមទៀតថា ប្រកាសនេះ មានវិសាលភាពអនុវត្តន៍ ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាពពា​ណិ​ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅកម្ពុជា មកកម្ពុជា និងចំពោះអ្នកជាប់ពន្ធនិវាសនជន ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here