ធនាគារ ARDB ប្រកាសបន្តគាំទ្រវិស័យកសិកម្មខណៈវាកំពុងដើរតួនាទីសំខាន់ ក្នុងវិបត្តិកូវីដ១៩

        ដោយៈលក្ខិណា

ភ្នំពេញៈ ក្នុងពេលវិស័យកសិកម្មកម្ពុជាបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិបត្តិកូវីដ១៩នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅតែបន្តគាំទ្រវិស័យនេះដើម្បីអភិវឌ្ឍន៍វិស័យដ៏សំខាន់មួយនេះ បន្តដំណើរទៅមុខជាបន្តបន្ទាប់។

លោកកៅ ថាច អគ្គនាយកធនាគារអភិវឌ្ឈន៍ជនបទ និងកសិកម្ម ( ARDB ) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនៅតែបន្តគាំទ្រ ទៅលើសហគ្រាសក្នុងវិស័យកសិកម្ម ពិសេសគឺវិស័យ ស្រូវ អង្ករ ដែលជាវិស័យស្នូលមួយ អាចជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការទ្រទ្រង់ជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយ:ការបង្កើតទីផ្សារមួយពិតប្រាកដ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ក៏បានជួយជ្រោមជ្រែង ផ្នែកវិស័យកសិកម្ម ដល់ម្ចាស់សហគ្រាស ដោយផ្តល់អាទិភាព និងជាទុនវិនិយោគ ដែលមានអត្រាការប្រាក់ទាប ដើម្បីឱ្យសហគ្រាសទាំងនោះ មានទុនសម្រាប់ទិញស្រូវពីកសិករ និងធ្វើប្រតិបត្តិការផ្សេងៗទៀត នៅក្នុងរោងម៉ាស៊ីន ខណៈដែលឆ្នាំនេះវិស័យស្រូវអង្ករ មានការកើនឡើងទាំងបរិមាណនៃការដាំដុះនិងទិន្នផល”។

លោកកៅ ថាចបានបន្ថែមថា ទោះបីយ៉ាងណា ក៏ដោយ ក៏យើងនៅតែបន្តការគាំទ្រលើវិស័យកសិកម្មបន្តទៅទៀត ហើយនិងដើរតាមការណែនាំ និងចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែមានការដាក់ ចេញនូវវិធានការ គោលនយោ បាយទាន់ពេលវេលា និងជួយដល់ក្នុងវិស័យ និងឱ្យមានការរីកចម្រើនឡើងជាបន្តបន្ទាប់ ។ ទោះបី​ជាវិស័យនេះជាវិស័យមួយ ដែលមានសក្ដានុពលខ្លាំងនៅក្នុងសម័យកូវីដ ក៏យើងត្រូវតែបន្តខិតខំយ៉ាងខ្លាំងបន្តទៀត ដើម្បីជួយទៅដល់ប្រជាកសិកររបស់យើង ជួយដល់អាជីវ កម្មសហគ្រាសមួយចំនួន ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យកសិកម្មនេះដែរ។ សម្រាប់វិស័យស្រូវអង្ករនេះ បើយើងក្រឡេកមើលឆ្នាំនេះ ទាំងផ្នែកផលិត មានន័យថាផ្នែកកសិកម្ម ផលិតកម្មមានការកើនឡើងច្រើន ទាំងផ្ទៃដីដាំដុះទាំងទិន្នផលគឺមានការល្អច្រើន។

លោកក៏បានបញ្ជាក់ផងដែរថា តួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺការជួយលើក កម្ពស់វិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ឥណទាន ដោយអត្រាការប្រាក់ទាប ដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកការដាំដុះ ផលិត កែច្នៃ និងវេចខ្ចប់ជាដើម  ។

ការនាំចេញផលិតផលក្នុងវិស័យកសិកម្មកម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំនេះមានទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែក៏មានកសិផលមួយចំនួនរបស់កម្ពុជាជួបវិបត្តិទីផ្សារនៅក្នុងបរិបទកូវីដ១៩នេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here