រដ្ឋាភិបាលទទួលបានចំណូលពន្ឋជាង១៩០០លានដុល្លាររយៈពេល៨ខែឆ្នាំនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាសម្រេចបានទឹកប្រាក់ចំនួនជាង១៩០០លានដុល្លារអាមេរិក ពីការប្រមូលពន្ឋតាមរយៈអគ្គនាយកដ្ឋានពន្ឋដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ឋដាបានឲ្យដឹងថា ចាប់ពីខែមករា ដល់ដំណាច់ខែសីហា២០២១នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលជាស្ថាប័នប្រមូលចំណូលផ្ទៃ ក្នុងប្រទេសរកបានចំណូលប្រមាណ៧,៧៣ទ្រីលានរៀល ឬប្រមាណ១៩០៩,២៧លានដុល្លារអាមេរិក ស្មើនឹងប្រមាណ៨៥,១២ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

ចំណូលនេះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០កន្លងទៅ មានការថយចុះប្រមាណ ១៥១,៣០លានដុល្លារអាមេរិកឬប្រមាណ៧,៣៤ភាគរយ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងរបាយការណ៍បានបង្ហាញផងដែរថា ចំណូលពន្ធដារក្នុងខែសីហាឆ្នាំ២០២១នេះ មានការកើនឡើងប្រមាណ១២,៧១ភាគរយធៀបនឹងខែសីហាឆ្នាំមុន ដែលក្នុងខែសីហាឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដាររកបានប្រមាណ១៩២,៣០លានដុល្លារអាមេរិក។

លោកគង់ វិបុលប្រតិភូរាជរដ្ឋាភិលបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក   ដ្ឋានពន្ធដារបានឱ្យដឹងថា ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានាក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូតដល់៨៥,១២ភាគរយ នៃផែនការច្បាប់ហិរញ្ញត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។

លោកបន្តថា ថ្មីៗនេះក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសបង្កភាពងាយស្រួល និងចំណេញពេលវេលា ដល់សាធារណៈជនទាំងអស់ ក្នុងការប្រកាស និងបង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនីគ្រប់ប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here