បុរសអាចទាក់ចិត្តនារីៗបាន បើសិនជាស្លៀកពាក់តាមហ្វេសសិនប្រចាំឆ្នាំ ២០២០ នេះ

សម្លៀកបំពាក់ឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ រសនិយម និងភាពស៊ីវីល័យរបស់មនុស្សម្នាក់។ បច្ចុប្បន្នបុរសភាគច្រើនចាប់ផ្តើមគិតគូរពីការរៀបចំខ្លួន និងរបៀបស្លៀកពាក់បែបណាឱ្យកាន់តែសង្ហារ និងមានភាពទាក់ទាញទៅកាន់មនុស្សចំពោះខ្លួន។

ប៉ុន្តែ បុរសៗមានដឹងទេថា តើឆ្នាំ ២០២០នេះ ស្តាយ៍នៃការស្លៀកពាក់របស់បុរសមានដូចម្តេចខ្លះ?

១.អាវដៃខ្លី (Cuban): ស្តាយ៍នេះហាក់បីដូចជាកំពុងវាយលុកប្រចាំឆ្នាំ ២០២០ ដោយសារស្ថិតនៅក្នុងវិបត្តិ Covid-19 ដែលតម្រូវឱ្យនៅក្នុងផ្ទះច្រើន ដូច្នេះទើបបានជាស្តាយ៍បែបសប្បាយៗនេះរីកមុខរីកមាត់ជាខ្លាំងក្នុងវិស័យហ្វេសសិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.ខោខ្លីសម្រុងត្រឹមជង្គង់៖ ចំពោះម៉ូដខោវិញទៀតសោត មានស្តាយ៍បែបសាមញ្ញៗ ងាយស្រួលនៅក្នុងការលេងម៉ូដជាមួយអាវគ្រប់ប្រភេទផងដែរ។ ស្ទីលបែបនេះមិនរើសអើងនូវប្រភេទសាច់ក្រណាត់នោះឡើយ អ្នកអាចជ្រើសរើសបានទាំងបែបខូវប៊យ ឬបែបក្រណាត់ធម្មតា។

៣.កាបូបស្ពាយ (Crossbody): បើសិនជាបុរសដើរចេញទៅក្រៅទទួលទានអាហារ ឬទិញទំនិញនៅតាមម៉លនានា ការស្ពាយកាបូបបែបនេះ ពន្លេចឱ្យឃើញពីភាពស្រស់សង្ហារ និងរបៀបរៀបរយ។ ស្ទីលកាបូបបែបនេះ កំពុងពេញនិយមស្ទើរទូរទាំងពិភពលោក។

៤.ស្បែកជើងស៊ក៖ តុបតែងខ្លួនដូចស្ទីលខាងលើ គួរតែបន្ថែមជាមួយស្បែកជើងស៊កមួយទៀត ដើម្បីបង្គ្រប់គ្រឿង។ ព្រោះស្បែកជើងជាការលម្អមួយដែលជួយឱ្យសម្លៀកបំពាក់កាន់តែស៊ីគ្នាទៅទាំងព្រម។

គ្រាន់តែមួយឈុតបែបនេះ បុរសៗច្បាស់ជាទាក់ចិត្តនារីៗជាក់ជាមិនខាន ជាមួយស្ទីលហ្វេសសិនទាន់សម័យឆ្នាំ ២០១៩ ទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here