បណ្តាមេដឹកនាំសហជីពនានាបើកកិច្ចប្រជុំរួមគ្នាមួយនៅថ្ងsនេះ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរសម្រាប់ឆ្នាំ២០២២

ដោយៈគង់ ម៉ាលីន

 ភ្នំពេញៈបណ្តាមេដឹកនាំសហជីពនានា នឹងបើកកិច្ចប្រជុំដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះ ក្រុមសហជីពនឹងបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សានិងកំណត់តួលេខជាគោល ដើម្បីត្រៀមចចារជាមួយភាគីរដ្ឋាភិបាល និងភាគីនិយោជក។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានឲ្យដឹងតាមទូរស័ព្ទកាលពីចុង​សប្តាហ៍មុនថា ក្រុមសហជីពនឹងបើកប្រជុំជាមួយគ្នា តាមប្រព័ន្ធអនឡាញ រវាងសហជីព និងសហជីព ដើម្បីកែសម្រួលទៅលើប្រាក់ឈ្នួល ទៅលើការទាមទារ ការចចារ ក៏ដូចជាកែសម្រួលទៅលើអ្វី ដែលជាការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដាក់ជូន។ លោកបន្តថាប៉ុន្តែយើងក៏យល់អំពីចំណុចមួយចំនួន ហើយក៏មានការណែនាំពីអង្គការអន្តរជាតិខាងការងារ (ILO)ជាដើម និងមើលទៅលើភស្តុតាងមួយចំនួនមកពីខាងធនាគារពិភពលោក(World Bank)ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា យើងយកមូលដ្ឋានជាចាំបាច់ ដែលត្រូវតែពិភាក្សាសារជាថ្មី ពីព្រោះពេលវេលាខ្លះ យើងមិនអាចត្រូវសម្រេចថាចំនួនប៉ុណ្ណា ឲ្យខានតែបាននោះទេ ដូច្នេះយើងនៅមានការកែសម្រួលឡើងវិញ ហើយនៅថ្ងៃទី១៤ ខែកញ្ញា យើងនឹងមានកិច្ចប្រជុំត្រីភាគីរវាងរដ្ឋាភិបាល តំណាងនិយោជក និងតំណាងកម្មករនិយោជិត ភាគីសហជីព ដើម្បីកិច្ចប្រជុំដើម្បីស្វែងរកតួលេខ ហើយយើងក៏មិនទាន់បានដឹង ពីតួលេខរបស់ភាគីនិយោជក ថាតើគាត់ផ្តល់ជូនកម្មករនិយោជិតប៉ុន្មាន ហើយភាគីរដ្ឋាភិបាលមានតួលេខណាមួយដើម្បីដាក់ជូនភាគីទាំងពីរទេ (ភាគីនិយោជក និងភាគីសហជីព) ដើម្បីធ្វើការពិចារណា”។

លោក សាលី បានលើកឡើងបន្តថា យ៉ាងណាមិញក្នុងនាមជាសហជីព យើងនឹងពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ពីព្រោះនេះគឺជាដង្ហើមសេដ្ឋកិច្ចជាតិទាំងមូល មិនមែនចេះតែនឹកឃើញទាមទារទេ តែអ្វីដែលយើងធ្វើ គឺមើលកត្តាសេដ្ឋកិច្ច និងសង្គមដូចគ្នា​។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ភាគីនិយោជក មេត្តាធ្វើយ៉ាងណាឲ្យមានតួលេខមួយកើនជូនកម្មករនិយោជិត ហើយសង្ឃឹមថា ភាគីរដ្ឋាភិបាលដាក់តួលេខណាមួយជូនភាគីទាំងពីរធ្វើការពិចារណាផងដែរ។

ថា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ កាលពីសប្តាហ៍កន្លងទៅនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះប ណ្តាលវិជ្ជាជីវៈ និងជាប្រធានបានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគី ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបន្តថា“ទោះបីជាយន្តការត្រីភាគីនេះ ទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមកក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង និងកែលម្អជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស”។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង សម្រាប់ឆ្នាំ២០២២ បានកំណត់ថ្ងៃទី១៤ ទី២១ និងទី២៨ ខែកញ្ញា សម្រាប់កិច្ចប្រជុំបន្តបន្ទាប់ តាមរយៈប្រព័ន្ធអនឡាញ តាមសំណូមពរនិងស្ថានភាពជាក់ស្តែង នៃសមាជិក សមាជិកា របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្វើយ៉ាងណាត្រូវបញ្ចប់កិច្ចប្រជុំមុនពិធីបុណ្យភ្ជុំបិណ្ឌនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here