ដោយៈសុជាតា
ប្រទេសថៃៈ ក្រុមហ៊ុន Big C Supercenter Plc មានផែនការបង្កើនការវិនិយោគក្នុងការពង្រីកអាជីវកម្មលក់រាយ នៅទីផ្សារកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំខាងមុខ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។
លោក Gary Hardy ប្រធានមន្រ្តីប្រតិបត្តិការ មានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ជាមួយនឹងផែនការអាជីវកម្មប្រាំឆ្នាំរបស់យើង ក្រុមហ៊ុនមានគោលបំណងក្នុងការក្លាយទៅជាអ្នកលក់រាយលំដាប់លេខ១ នៅប្រទេសកម្ពុជា នៅក្នុងតម្លៃ ទំហំ និងភាគរយក្នុងចំណោមអតិថិជនកម្ពុជា។
លោកបញ្ជាក់ថា ក្រុមហ៊ុននឹងបើកហាង Big C រាប់រយនៅទំហំ និងទម្រង់ខុសៗគ្នា នៅរាជធានីភ្នំពេញ និងទីក្រុងធំៗដូចជាសៀមរាប និងបាត់ដំបង ដោយខ្នាតជា HyperMarkets ទីផ្សារទំនើប និងBig C ខ្នាតតូច។
ខណៈដែរតួលេខវិនិយោគ មិនត្រូវបង្ហាញជាសាធារណៈ លោកនិយាយបន្ថែមទៀតថា ការពង្រីកទីផ្សារតាមរយៈការលក់ Franchise ជាបន្តបន្ទាប់នៅថ្ងៃអនាគត។
ជាកស្តែង ក្រុមហ៊ុនបានពង្រីកអាជីវកម្ម នៅទីផ្សារកម្ពុជាលើកដំបូង នៅតាមបណ្តោយព្រំដែនអន្តរជាតិ ប៉ោយប៉ែតកាលពីប៉ុន្មានឆ្នាំមុន។
នាពេលបច្ចុប្បន្ននេះ ផ្សារទំនើប Big C បានបើកផ្សារMni Big C នៅផ្សារដេប៉ូតាមបណ្តោយមហាវិថី Nehru នៅរាជធានីភ្នំពេញផងដែរ។
លោក Hardy បានបញ្ជាក់ថា “ប្រទេសកម្ពុជា ប្រទេសទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុនបានពង្រីកទៅដល់ បន្ទាប់បើកជោគជ័យនៅក្នុងប្រទេសឡាវ និងថៃ។ យើមានសុទិដ្ឋិនិយម ថាការបើកហាងនៅទីផ្សារកម្ពុជា នៅក្នុងអំឡុងវិបត្តិសកលនេះ ដោយសារតែសំឡឹងមើលសក្តានុពលទីផ្សាររយៈពេលវែង”។
សម្រាប់ប្រជាជនកម្ពុជាដែលមាន១៦លាននាក់ និងទីតាំងតំបន់ពាណិជ្ជកម្ម ដូចជា រាជធានីភ្នំពេញ ដែលផ្តល់អោយនូវរសជាតិផលិផលតដូចគ្នា សម្រាប់ប្រជាជនកម្ពុជា និង ថៃ ដែលកត្តាទាំងនេះ ផ្តល់ឱកាសវិនិយោគសម្រាប់ក្រុមហ៊ុន Big C ក្នុងការពង្រីកផលិតផល និងស្លាកសញ្ញា ដូចជា Happy Price និង Besico ផងដែរ។
ចំពោះការដឹកជញ្ជូន និងចង្វាក់់ផ្គត់ផ្គង់ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដោយឆ្លងកាត់ព្រំដែនពីទីក្រុងបាងកក ទៅដល់ទីក្រុងប៉ោយប៉ែត និងប្រទេសវៀតណាម ទៅប្រទេសកម្ពុជាផងដែរ។
លោក Hardy មានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនរំពឹងថានឹងពង្រីកអាជីវកម្មនៅទីផ្សារកម្ពុជា ដោយមិនគ្រាន់តែផ្តល់ចំណេះដឹង ទាក់ទងវិស័យលក់រាយប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមហ៊ុននឹងផ្តល់ឱកាសការងារ រាប់ពាន់កន្លែងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា គឹមានការទាក់ទាញខ្លាំងដោយការអភិវឌ្ឍទីផ្សារនេះ ដូចគ្នានឹងប្រទេសថៃកាលពី២០ឆ្នាំមុន ពេលដែលប្រជាជនបានផ្លាស់ប្តូរទម្លាប់ពីដើរទំនិញតាមទីផ្សារប្រពៃណី ទៅជាដើរទិញទំនិញតាមទីផ្សារទំនើបលក់រាយវិញ។
ក្រុមហ៊ុន Big C មានផ្សារទំនើបខ្នាតធំ (hypermarket) ប្រមាណ១៥២ហាង ផ្សារទំនើបខ្នាតមធ្យមប្រមាណ៦១ហាង និងផ្សារខ្នាតតូចប្រមាណ១២៥៩ហាង និងហាងឱសថប្រមាណ១៤៤ហាងផងដែរ៕