ក្រុមហ៊ុន Flash Express របស់ប្រទេសថៃគ្រោងពង្រីកអាជីវកម្មនៅទីផ្សារកម្ពុជា

ដោយៈសុជាតា

ប្រទេសថៃៈ ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន E-Commerce ដែលមានមូលដ្ឋាននៅប្រទេសថៃដែលមានឈ្មោះថា Flash Express និង AIF Group របស់ប្រទេសឡាវ បានប្រកាសការវិនិយោគរួមគ្នា ក្នុងការចូលរួមទីផ្សារ តំបន់ CLMV ដែលរួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាម៉ា និង ប្រទេសវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុននេះគ្រោងពង្រីកសាខាជំហានដំបូង នៅប្រទេសឡាវ ដែលផ្តល់ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវអាកាស។

នៅដំណាក់កាលដំបូងនេះ សហប្រតិបត្តិការរវាង Flash Express និង AIF group ដោយក្រុមហ៊ុន Flash Laos នឹងផ្តល់សេវាកម្មដឹកជញ្ជូន ពីប្រទេសថៃទៅកាន់ប្រទេសវៀងច័ន្ទ និងភាគឥសានប្រទេសឡាវ មុននឹងពង្រីកសេវាកម្មនេះ នៅគ្រប់តំបន់ទូទាំងប្រទេសឡាវនៅដំណាក់កាលទីពីរ។

ដំណាក់កាលទីពីរ នឹងរួមបញ្ចូលសេវាកម្មដឹកជញ្ជូនឆ្លងព្រំដែនរវាងប្រទេសថៃ និង ឡាវ ដើម្បីគាំទ្រតំរូវការអាជីវកម្ម និង ចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ ២០២១។

លោក Rithikone Phounmasack ប្រធានក្រុមហ៊ុន AIF ប្រទេសឡាវ បានមានប្រសាសន៍ថា ក្រុមហ៊ុន flash Laos នឹងផ្តល់គាំទ្រនូវកំណើនជាបន្តបន្ទាប់នៅផ្នែក E-commerce ដែលជំរុញអោយមានសមាហរណកម្ម រវាងវេទិការទីផ្សារក្នុងស្រុក ជាមួយនឹងសកម្មភាពរបស់ក្រុមហ៊ុន។

នៅខែ មិថុនា ក្រុមហ៊ុនដឹកជញ្ជូន Flash ដែលមានមូលដ្ឋាននៅប្រទេសថៃបានបង្កើនដើមទុនរហូតដល់១៥០លានដុល្លារ ហើយកាលពីឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុនវិនិយោគសរុបប្រមាណ២០០លានដុល្លារ ដែលធ្វើអោយក្រុមហ៊ុនមានទុនវិនិយោគសរុបប្រមាណ៤០០លានដុល្លារ។

ទោះជាយ៉ាងណាក្រុមហ៊ុននេះ មិនទាន់បញ្ជាក់ឲ្យដឹងពីការចាប់ផ្តើមវិនិយោគនៅកម្ពុជាក្នុងអំឡុងពេលណាជាក់លាក់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here