កសិករខ្មែរកាន់តែមានសង្ឃឹមស្របពេលប្រមុខការទូតចិនសន្យានាំចេញកសិផលកាន់តែច្រើន

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រជាកសិករខ្មែរ និងអ្នកនាំចេញកាន់តែមានសង្ឃឹមខ្ពស់ ស្របពេលប្រមុខការទូតចិន បានសន្យានាំចេញកសផលខ្មែរទៅកាន់ទីផ្សារចិនកាន់តែច្រើន។

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានអះអាងប្រាប់សម្តេចតេជោ ហ៊ុន សេន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីម្សិលម៉ិញនេះថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកើនតែច្រើន ដើម្បីប្រយោជន៍សម្រា​ប់កសិករខ្មែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា “នៅក្នុងជំនួបនោះ សម្តេចបានលើកបញ្ហាកសិផល ជាមួយលោកវ៉ាង យី ស្ពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះ ដូចជា មានប៉ៃលិនជាដើម”។ សម្តេចបានបញ្ជាក់ថា “ចិនកំពុងបើកទូលាយទីផ្សារ ហើយ នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន”។

សម្តេចតេជោហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ជាមួយនឹងការប្តេជ្ញាយាជួយពីមិត្តចិន។

ឆ្លើយតបនឹងការលើកឡើងនេះ លោក វ៉ាង យី បានថ្លែងថា ការលំបាករបស់ប្រជាជនកម្ពុជា គឺជាការលំបាករបស់ប្រជាជនចិន។ យើងនឹងពួតដៃគ្នាជាមួយប្រទេសកម្ពុជា ដើម្បីជួយកម្ពុជាឱ្យបានកាន់តែច្រើន។

លោកអះអាងថា “ចិននឹងគាំទ្រវិស័យកសិកម្មនៅកម្ពុជា។ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់កសិករកម្ពុជា”។

មកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៦មុខ ត្រូវបានភាគីចិនអនុញ្ញាតឲ្យនាំចេញ ដោយផ្ទាល់មានដូចជា អង្ករ ចំណិតដំឡូងមីក្រៀម ស្វាយចន្ទី ចេក និងផ្លែស្វាយស្រស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here