កម្ពុជា​បញ្ចេញ​លំហូរ​សាច់ប្រាក់​ជាង ៥៦៥លាន​ដុល្លារ​លើ​ការ​នាំចូល​សម្ភារៈសំណង់​មកពី​បរទេស

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ទោះជា​រង​ផលប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សាកល ប៉ុន្តែ​វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​ស្រូប​ទាញ​ការ​នាំចូល​សម្ភារៈ​សំណង់​ជាច្រើន​ពី​បរទេស ដោយ​ទំហំ​ទឹកប្រាក់​មាន​ចំនួន​រហូតដល់​ជាង៥៦៥លាន​ដុល្លារ ក្នុង​រយៈពេល៦ខែ​ឆ្នាំនេះ។

យោងតាម​របាយការណ៍៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានបង្ហាញ​ដែល​គេហទំព័រ Cambodiafinancialtimes.com ទទួលបាន កាលពី​ថ្ងៃទី១៣ សីហា​កន្លងមក​បាន​ឲ្យ​ដឹងថា កម្ពុជា​បាន​នាំចូល​សម្ភារៈ​សំណង់ (Construction Equipment) ដែក និង​ស៊ីម៉ងត៍ នៅក្នុង​តម្លៃ​សរុប៥៦៥,៩១លាន​ដុល្លារ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ ខណៈ​ការ​នាំចូល​ផលិតផល​ទាំងអស់នេះ ក្នុង​រយៈពេល​ពេញ១ឆ្នាំ២០១៩ មាន​ទឹកប្រាក់១៥០៦,៥៥លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យ​ដដែល​បានឱ្យដឹង​ផងដែរ​ថា ក្នុងចំណោម​ទឹកប្រាក់​ខាងលើនេះ កម្ពុជា​បាន​នាំចូល​សម្ភារៈ​សាងសង់ មាន​ទំហំ​ទឹកប្រាក់​ជាង៣៨១លាន​ដុល្លារ ស្មើនឹង៦៧២, ៧៨៥តោន។ ដែក​តម្លៃ ១៤០,៨លាន​ដុល្លារ​ក្នុង​បរិ​មា ណ២១៧,១៥១តោន និង​ស៊ីម៉ងត៍​តម្លៃ៤៣,២៧លាន​ដុល្លារ ស្មើនឹង៦៨១,៨១៧ តោន​ចាប់ពី​ខែមករា ដល់​ខែមិថុនា ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​គេ​ទំព័រ Propertyarea.asia ថា នៅក្នុង​ឆ្នាំ២០២០នេះ សកម្មភាព​វិនិយោគ​ក្នុង​វិស័យ​សំណង់ ភាគច្រើន​ជា​សកម្មភាព​របស់​អ្នក​ក្នុងស្រុក ដោយឡែក​សម្រាប់​លំហូរ​ទុន​ចូល​ពី​ក្រៅ​ស្រុក​គឺមាន​តិចតួច​បំផុត។

លោក​បាន​បន្តថា “វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​កើតមាន​នៅពេលនេះ បាន​ជះឥទ្ធិពល​គ្រប់​ប្រទេស ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​ទាំងអស់។លោក បាន​បន្តថា “ប៉ុន្តែ​ក្រោយពេល​វិបត្តិ​នេះ​ត្រូវបាន​ទប់ស្កាត់ គម្រោង​វិនិយោគ​នានា​នឹង​ចាប់ផ្តើម​រៀបចំ​ឡើងវិញ ហើយ​តាម​ខ្ញុំ​គិត ប្រសិនបើ​វិបត្តិ​ជំងឺ​ដែល​កំពុង​រាលដាល​នេះ ត្រូវបាន​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​នេះ នោះ​សកម្មភាព​វិនិយោគ នៅក្នុង​វិស័យ​សំណង់​អាច​នឹង​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​បន្ទាប់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here