រដ្ឋាភិបាលកម្ពុជាបិទបញ្ចប់កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ នៅរាជធានីភ្នំពេញ

        ដោយៈសុធា

ភ្នំពេញៈ កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ ក្រោមមូលបទ “មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំងដើម្បីទប់ទល់ នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី” ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានដំណើរការយ៉ាងរលូន ជាមួយនឹងការកំណត់ពីផែនការអនុវត្តនៅឆ្នាំបន្ទាប់។

នៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូនេះ បានពិនិត្យមើលពីវឌ្ឍនភាពនៃកិច្ចស​ហប្រតិបត្តិការ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី៦ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសវៀតណាម ព្រមទាំងកំណត់សកម្មភាព និងទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនៅ៣ឆ្នាំបន្ទាប់ ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំកំពូលលើកទី៧នេះថា យើងបានអនុម័តលើក្របខណ្ឌយុទ្ធសាស្រ្តថ្មី ដែលជាឯកសារទីបី សម្រាប់កម្មវិធីសហប្រតិបត្តិមហាអនុតំបន់មេគង្គ។ ជាថ្មីម្តងទៀតយើងគប្បីជឿជាក់ថា ឯកសារនឹងដឹកនាំយើងក្នុងការតស៊ូ និង ជម្នះនូវបញ្ហាស្គុគស្មាញថ្មីៗនៅក្នុងទសវត្សនេះ។

លើសពីនេះ ខណៈពេលដែលក្របខណ្ឌយុទ្ធសាស្រ្ត រយៈពេលវែងនៃមហាអនុតំបន់មេគង្គឆ្នាំ ២០៣០បានគូសបញ្ជាក់យ៉ាងត្រឹមត្រូវហើយក្តី ឥទ្បូវនេះនៅមាននិន្នការរយៈពេលវែងនិងទូលាយជាងនេះ  កំពុងស្តែងចេញឡើង ដែលគំរាមកំហែងដល់ពិភពលោកទាំងមូល។

យើងកំពុងត្រុវបានព្រមានអំពី ភាពអាសន្ននៃអាកាសធាតុ ដោយើងកំពុងទទួលរងផលប៉ះពាល់ជាក់ស្តែង ពីគ្រោះមហន្តរាយធម្មជាតិផងដែរ។ យើងកំពុងមើលឃើញពីការគំរាមកំហែងជាបន្តបន្ទាប់ទៅលើវឌ្ឍភាព និងកំណើនសេដ្ឋកិច្ចពិភពលោក ដដែលបណ្តាល មកពីគោលនយោបាយពាណិជ្ជកម្មគាំពារនិយម និងមានលក្ខណៈជាឯកតោភាគីនិយម។

ការគំរាមកំហែង និង បញ្ហាប្រឈមដែលយើងជួបប្រទះ គឺមានផលរំខាន និងរាលដាលឆ្លងដែន ដូចនេះហើយ យើងត្រូវធ្វើសកម្មភាពរួមគ្នា ក្នុងការដោះស្រាយបញ្ហារួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here