អគ្គិសនីកម្ពុជាដាក់ដំណើរការខ្សែបញ្ជូនប្រវែង១១៥គីឡូវ៉ុលចេញពីខេត្តកំពត់ចាមទៅកាន់ខេត្តក្រចេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដើម្បីផ្តល់ដំណោះស្រាយកាន់តែប្រសើរ អគ្គិសនីកម្ពុជា បានបើកដំណើរការខ្សែបញ្ជូន១១៥គីឡូវ៉ុល មានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ភ្ជាប់ពីក្រុងកំពង់ចាមទៅស្រុកព្រែកប្រសព្វ នៃខេត្តក្រចេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់ដំណើរការនេះ ធ្វើឡើងព្រមជាមួយនឹង អនុស្ថានីយអគ្គិសនីព្រែកប្រសព្វ ១១៥/២២០គីឡូវ៉ុល កម្លាំង៥០មេហ្គាវ៉ាត់ នៅក្នុងឃុំព្រែកប្រសព្វ នៃស្រុកព្រែកប្រសព្វនេះផងដែរ។

បណ្តាញខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងប្រទេសបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (ADF) ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីបង្កើនវិសាលភាព នៃការផ្គត់ផ្គង់អគ្គិសនី។

អគ្គិសនីកម្ពុជា ក៏កំពុងសាងសង់អនុស្ថានីយ១១៥/២២គីឡូវ៉ុល កម្លាំង៥០MVA ថែមមួយទៀត នៅក្នុងទីរួមស្រុកស្ទឹងត្រង់ ដើម្បីបង្កើនការផ្គត់ផ្គង់ទៅស្រុកស្ទឹងត្រង់ ចំការលើ និងបន្តមកស្រុកក្រូចឆ្មារ។

តំបន់ទាំងនេះ កំពុងមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសការដាំដុះដំណាំ កសិឧស្សា​ហកម្ម ដែលនឹងទាក់ទាញអ្នកវិនិយោ គកាន់តែច្រើនថែមទៀត និងជាការជួយបង្កើនចំណូលប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះការតភ្ជាប់អគ្គិសនីគឺជារឿងចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here