បច្ចេកវិទ្យាស្អាត (Clean Tech ) នឹងដើរតួនាទីនាំមុខសម្រាប់កំណើនសេដ្ឋកិច្ច នាពេលអនាគត

ដោយៈសុជាតា

អន្តរជាតិៈ បច្ចេកវិទ្យាស្អាត ដែលជាបែងចែករចនាសម្ពន្ធអ៊ីនធឺណែត 5 G  នឹងត្រូវរំពឹងទុកថាដើរតួនាទីដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចថៃនាពេលអនាគត  នេះបើយោងតាមក្រុមហ៊ុន ប្រឹក្សាយោបល់ Mc Kinsey។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូម្បីតែមុនវិបត្តិសកល សក្តានុពលចំរុះរវាងបច្ចេកវិទ្យាជាន់ខ្ពស់ ខាងផ្នែកកុំព្យូទ័រ និង បច្ចេកវិទ្យាវៃឆ្លាតបានបង្កើត នូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ហើយវិបត្តិ Covid 19 នេះ បានធ្វើអោយធ្វើអោយរីកចំរើនខាងបច្ចេកវិទ្យាទាំងនេះ។ នេះបើយោងលោក Harry Seip  ដែលជាដៃគូនៅឯការិយាល័យ MC Kinsey នៅទីក្រុងបាងកក និងប្រធានអនុវត្តការវិភាគ និង ឌីជីថលនៅប្រទេសថៃ។

ប្រទេសថៃនឹងទំនងនឹងឃើញបច្ចេកវិទ្យាចំរុះ ជាជាងនិន្នាការលំដាប់ខ្ពស់តែមួយសម្រាប់សេដ្ឋកិច្ចនៅពេលអនាគត។

បច្ចេកវិទ្យាដំបូងនោះ គឺបច្ចេកវិទ្យា ស្អាត ដែលផ្តោតជាសំខាន់ថាមពលស្អាត ព្រមទាំងសម្ភារៈ និងដំណោះស្រាយដែលជាជួយដល់បរិស្អាត។

លោក Seip បានលើកឡើងថា បច្ចេកវិទ្យាស្អាត មិនត្រឹមតែជំរុញអោយសាធារណជន និងវិស័យឯកជន ដើម្បីគាំទ្រផែនការអភិវឌ្ឍថាមពលផ្សេងទៀត របស់ប្រទេសថៃ ពីឆ្នាំ២០១៥ រហូតដល់២០៣៦និង ជំរុញលើកទឹកចិត្ត ប្រទេសថៃក្នុងការក្លាយទៅជាតំបន់ផលិតរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ដែលធ្វើអោយបង្កើតឱកាសអាជីវកម្មថ្មី និងការងារបន្ទាប់វិបត្តិរាលត្បាត Covid 19។

មានការសិក្សាជ្រាវស្រាវសេដ្ឋកិច្ច នៃវិស័យសាធារណៈ ក្នុងការចំណាយថាមពលបច្ចេកវិទ្យាបានបង្ហាញអោយដឹងថា ការចំណាយលើថាមពលកកើតឡើងវិញ អាចបង្កើតការងារ៥ដងក្នុងមួយលានដុល្លារ ជាជាងការវិនិយោគទៅលើប្រេងឥន្ធនៈ។

បើយោងតាមសិក្សា តំរូវការថាមពលនៅតំបន់ នឹងរំពឹងកើនឡើងស្ថិតស្ថេរនៅរយៈពេលយូរ និងថាមពលស្អាត នឹងដើរតួនាទីដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចថៃ។

ស្ថាប័នហិរញ្ញវត្ថុថៃជាច្រើន គឺបង្កើនការយកចិត្តទុកដាក់ទៅលើហិរញ្ញវត្ថុគាំទ្រ។ ហើយប្រតិបត្តិថៃ នឹងបញ្ចុះបញ្ចូលការវិនិយោគបៃតង  ហើយវិស័យដឹកជញ្ចូនប្រទេសថៃនឹងផ្តល់ជម្រើសស្អាតជាងមុន។

បច្ចេកវិទ្យាទីពីរ នឹងសំលឹងមើលការបែងចែកហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតទៅ Cloud និង Edge Computing។

វិបត្តិសកលនេះ បានជំរុញអោយការបង្កើតឡើងនូវវិស័យឌីថជីថល នៅក្នុងប្រទេ​សថៃ  ស្របពេលប្រជាជនបានបង្កើន ឧបករណ៍អនឡាញសម្រាប់ការងារឆ្ងាយ ការដោះដូរអាជីវកម្ម ការប្រើប្រាស់ ការថែរក្សាសុខភាព និងការទាក់ទងសង្គម។

នៅក្នុងប្រទេសថៃ ការវិនិយោគនៅទីផ្សារមជ្ឍមណ្ឌលទិន្នន័យ នឹងរំពឹងទុកការកើនឡើង៨ភាគរយ រហួតដល់៧០០បាតលាននៅត្រឹមឆ្នាំ ២០២៦ ខាងមុខនេះ។

ការអភិវឌ្ឍជំហានទីបី គឺ អ៊ីនធឺណែតកម្រិត5 G ដែលនឹងផ្តល់អោយវិបត្តិជាឱកាសសម្រាប់តំរូវការកើនឡើង ពីសំណាក់កម្មករ អ្នកប្រើប្រាស់ អង្គការ និងអ្នកជំនាញវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here